[៥៧១] អព្យាកតធម៌​ជា​អប​រិយា​បន្នៈ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ជា​អប​រិយា​បន្នៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ជា​អប​រិយា​បន្នៈ ជា​បច្ច័យ​នៃ​កុសលធម៌​ជា​អប​រិយា​បន្នៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៥៧២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ផង​ចុះ។

ចប់ កុសល​ត្តិ​កប​រិយា​បន្ន​ទុ​កៈ។


កុសល​ត្តិ​កនិយ្យានិក​ទុ​កៈ


 [៥៧៣] កុសលធម៌​ជា​និយ្យានិកៈ (ធម៌​ដែល​លះបង់​សង្សារវដ្ត​ទាំងអស់ ដោយ​ឥតមាន​សេសសល់) អាស្រ័យ​នូវ​កុសលធម៌​ជា​និយ្យានិកៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៧៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​បច្ច័យ​ទាំងអស់ ក្នុង​សហជាត​វារៈ​ក្តី បញ្ហា​វារៈ​ក្តី មានតែ​វារៈ១។
ថយ | ទំព័រទី ១៤៨ | បន្ទាប់