អនិយត​ធម៌​ជា​អព្យាកតៈ ជា​បច្ច័យ​នៃ​អនិយត​ធម៌​ជា​អព្យាកតៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [៨០៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៣។
បញ្ហា​វារៈ ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។

ចប់ កុសល​ត្តិ​កមិច្ឆត្ត​ត្តិ​កៈ។


កុសល​ត្តិ​កមគ្គា​រម្ម​ណត្តិ​កៈ


 [៨០៩] មគ្គា​រម្ម​ណធម៌ (ធម៌​មាន​មគ្គ​ជា​អារម្មណ៍) ជាកុសល អាស្រ័យ​នូវ​មគ្គា​រម្ម​ណធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មគ្គា​រម្ម​ណធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​មគ្គា​រម្ម​ណធម៌​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨១០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។ សេចក្តី​ពិស្តារ មាន​ក្នុង​បច្ច័យ​ទាំងអស់។
 [៨១១] មគ្គ​ហេតុ​កធម៌ (ធម៌​មាន​មគ្គ​ជាហេតុ) ជាកុសល អាស្រ័យ​នូវ​មគ្គ​ហេតុ​កធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨១២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ១។
ថយ | ទំព័រទី ២១១ | បន្ទាប់