[៨១៣] មគ្គា​ធិប​តិ​ធម៌ (ធម៌​មាន​មគ្គ​ជា​អធិបតិ) ជាកុសល អាស្រ័យ​នូវ​មគ្គា​ធិប​តិ​ធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មគ្គា​ធិប​តិ​ធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​មគ្គា​ធិប​តិ​ធម៌​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨១៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។

ចប់ កុស​លតិ្ត​កមគ្គា​រម្ម​ណត្តិ​កៈ។


កុស​លតិ្ត​កឧប្បន្ន​ត្តិ​កៈ


 [៨១៥] ឧប្បន្ន​ធម៌ (ធម៌​ដែល​កើតឡើង​ហើយ) ជាកុសល ជា​បច្ច័យ​នៃ​ឧប្បន្ន​ធម៌​ជាកុសល ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧។

ចប់ កុសល​ត្តិ​កឧប្បន្ន​ត្តិ​កៈ។


កុសល​ត្តិ​កអតីត​ត្តិ​កៈ


 [៨១៦] បច្ចុប្បន្ន​ធម៌ (ធម៌​កើតឡើង​ចំពោះមុខ) ជាកុសល ជា​បច្ច័យ​នៃ​បច្ចុប្បន្ន​ធម៌​ជាកុសល ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧។

ចប់ កុសល​ត្តិ​កអតីត​ត្តិ​កៈ។


កុសល​ត្តិ​កអតី​តា​រម្ម​ណត្តិ​កៈ


 [៨១៧] អតី​តា​រម្ម​ណធម៌ (ធម៌​មាន​អារម្មណ៍​ជា​អតី​តៈ) ជាកុសល អាស្រ័យ​នូវ​អតី​តា​រម្ម​ណ៍​ជាកុសល ទើប​កើតឡើង
ថយ | ទំព័រទី ២១២ | បន្ទាប់