[៨២១] អនាគ​តា​រម្ម​ណធម៌ (ធម៌​មាន​អារម្មណ៍​ជា​អនាគត) ជាកុសល អាស្រ័យ​នូវ​អនាគ​តា​រម្ម​ណធម៌​ជាកុសល ទើប​កើ​ឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨២២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
សហជាត​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។
 [៨២៣] អនាគ​តា​រម្ម​ណធម៌​ជាកុសល ជា​បច្ច័យ​នៃ​អនាគ​តា​រម្ម​ណធម៌​ជាកុសល ដោយហេតុ​ប្ប​ច្ច័​យ។
 [៨២៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ឯបញ្ហា​វារៈ ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ។
 [៨២៥] បច្ចុប្បន្នា​រម្ម​ណធម៌ (ធម៌​មាន​អារម្មណ៍​ជា​បច្ចុប្បន្ន) ជាកុសល អាស្រ័យ​នូវ​បច្ចុប្បន្នា​រម្ម​ណធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨២៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ២១៤ | បន្ទាប់