កុសល​ត្តិ​កអជ្ឈ​ត្តា​រម្ម​ណត្តិ​កៈ


 [៨៣៧] អជ្ឈ​ត្តា​រម្ម​ណធម៌ (ធម៌​មាន​អារម្មណ៍​ខាងក្នុង) ជាកុសល អាស្រ័យ​នូវ​អជ្ឈ​ត្តា​រម្ម​ណធម៌​ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៣៨] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៨៣៩] ពហិ​ទ្ធា​រម្ម​ណធម៌ (ធម៌​មាន​អារម្មណ៍​ខាងក្រៅ) ជាកុសល អា​ស្រ័យ​នូវ​ពហិ​ទ្ធា​រម្ម​ណធម៌ ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៤០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។

ចប់ កុសល​ត្តិ​កអជ្ឈ​ត្តា​រម្ម​ណត្តិ​កៈ។


កុសល​ត្តិ​កស​និទស្សន​ត្តិ​កៈ


 [៨៤១] អនិទស្សន​សប្បដិ​ឃធម៌ (ធម៌​មិន​មានការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់) ជា​អព្យាកតៈ អាស្រ័យ​នូវ​អនិទស្សន​សប្បដិ​ឃធម៌ ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៤២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ថយ | ទំព័រទី ២១៨ | បន្ទាប់