វិបាក​ត្តិ​កកុសល​ត្តិ​កៈ


 [៨៥៣] ធម៌​មាន​វិបាក​ធម៌​ជាប្រក្រតី ជាកុសល អាស្រ័យ​នូវ​ធម៌​មាន​វិបាក​ធម៌​ជាប្រក្រតី ជាកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៥៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
 [៨៥៥] ធម៌​មាន​វិបាក​ធម៌​ជាប្រក្រតី ជាអកុសល អាស្រ័យ​នូវ​ធម៌​មាន​វិបាក​ធម៌​ជាប្រក្រតី​ជាអកុសល ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៥៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ១។
 [៨៥៧] វិបាក​ធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​វិបាក​ធម៌​ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​វិបាក និង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី ជា​អព្យាកតៈ អាស្រ័យ​នូវ​ធម៌​មិនមែន​ជា​វិបាក និង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី ជា​អព្យាកតៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ វិបាក​ធម៌​ជា​អព្យាកតៈ អាស្រ័យ​នូវ​ធម៌​ជា​វិបាក ជា​អព្យាកតៈ​ផង មិនមែន​ជា​វិបាក និង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី ជា​អព្យាកតៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ២២២ | បន្ទាប់