ទស្សនេ​នប​ហា​តព្វ​ហេតុ​កត្តិក​កុសល​ត្តិ​កៈ
 [៨៧៧] ធម៌​ជាកុសល មានហេតុ​ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ មិនមែន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​ជាកុសល មានហេតុ​ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ មិនមែន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [៨៧៨] ធម៌​ជាអកុសល មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​ធម៌​ជាអកុសល មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​ជាអកុសល មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​ជាអកុសល មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។ សេចក្តី​ពិស្តារ មាន​គ្រប់​បច្ច័យ​ទាំងអស់។
 [៨៧៩] ធម៌​ជា​អព្យាកតៈ មានហេតុ​ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ មិនមែន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​ជា​អព្យាកតៈ មានហេតុ​ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ មិនមែន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១។ មាន​វារៈ១ គ្រប់​បច្ច័យ​ទាំងអស់។

ចប់ ទស្សនេ​នប​ហា​តព្វ​ហេតុ​កត្តិក​កុសល​ត្តិ​កៈ។

ថយ | ទំព័រទី ២២៩ | បន្ទាប់