ហេតុ​ទុក​សប្បដិ​ឃទុ​កៈ


 [៩៥៥] ធម៌​មិនមែន​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ ប្រព្រឹត្តទៅ​ជាមួយនឹង​ការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ មាន​វារៈ១ គ្រប់​បច្ច័យ​ទាំងអស់។
 [៩៥៦] ធម៌​ជាហេតុ មិន​មានការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​ជាហេតុ មិន​មានការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាហេតុ មិន​មានការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​ជាហេតុ មិន​មានការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ជាហេតុ មិន​មានការ​ប៉ះពាល់​ក្តី មិនមែន​ជាហេតុ មិន​មានការ​ប៉ះពាល់​ក្តី អាស្រ័យ​នូវ​ធម៌​ជាហេតុ មិន​មានការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជាហេតុ មិន​មានការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​មិនមែន​ជាហេតុ មិន​មានការ​ប៉ះពាល់ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ជាហេតុ មិន​មានការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​ជាហេតុ មិន​មានការ​ប៉ះពាល់​ផង មិនមែន​ជាហេតុ មិន​មានការ​ប៉ះពាល់​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៩៥៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ២៥៤ | បន្ទាប់