ឯបញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ យ៉ាងណា បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ផង​ចុះ។

ចប់ កុសល​ត្តិ​កន​ហេតុ​សហេតុក​ទុ​កៈ។


កុសល​ត្តិ​កស​ប្ប​ច្ច​យទុ​កៈ


 [៣០២] កុសលធម៌​ប្រកបដោយ​បច្ច័យ អាស្រ័យ​នូវ​កុសលធម៌​ប្រកបដោយ​បច្ច័យ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អព្យាកតធម៌​ប្រកបដោយ​បច្ច័យ អាស្រ័យ​នូវ​កុសលធម៌​ប្រកបដោយ​បច្ច័យ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ កុសលធម៌​ប្រកបដោយ​បច្ច័យ​ក្តី អព្យាកតធម៌​ប្រកបដោយ​បច្ច័យ​ក្តី អាស្រ័យ​នូវ​កុសលធម៌​ប្រកបដោយ​បច្ច័យ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​ប្រកបដោយ​បច្ច័យ អាស្រ័យ​នូវ​អកុសលធម៌​ប្រកបដោយ​បច្ច័យ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​ប្រកបដោយ​បច្ច័យ អាស្រ័យ​នូវ​អព្យាកតធម៌​ប្រកបដោយ​បច្ច័យ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ប្រកបដោយ​បច្ច័យ អាស្រ័យ​នូវ​កុសលធម៌ ប្រកបដោយ​បច្ច័យ​ផង នូវ​អព្យាកតធម៌ ប្រកបដោយ​បច្ច័យ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ប្រកបដោយ​បច្ច័យ អាស្រ័យ​នូវ​អកុសលធម៌ ប្រកបដោយ​បច្ច័យ​ផង នូវ​អព្យាកតធម៌ ប្រកបដោយ​បច្ច័យ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៧៣ | បន្ទាប់