ត្រូវប្រាប់ទីសម្រាប់បន្ទោបង់បស្សាវៈ ត្រូវប្រាប់ទឹកសម្រាប់ឆាន់ ត្រូវប្រាប់ទឹកសម្រាប់ប្រើប្រាស់ ត្រូវប្រាប់ឈើច្រត់ ត្រូវប្រាប់របៀបកតិការបស់សង្ឃថា លោកម្ចាស់ត្រូវចូលមកក្នុងពេលនេះ ត្រូវចេញទៅក្នុងពេលនេះ បើអាគន្តុកភិក្ខុខ្ចីវស្សាជាង អាវាសិកភិក្ខុ ត្រូវអង្គុយប្រាប់វិញថា ចូរលោកទុកបាត្រត្រង់ទីនេះ ចូរទុកចីវរត្រង់នេះចុះ ចូរអង្គុយលើអាសនៈនេះចុះ អាវាសិកភិក្ខុ ត្រូវប្រាប់ទឹកសម្រាប់ឆាន់ ត្រូវប្រាប់ទឹកសម្រាប់ប្រើប្រាស់ ត្រូវប្រាប់សម្ពត់សម្រាប់ជូតស្បែកជើង បើអាគន្តុកភិក្ខុខ្ចីវស្សាជាង អាវាសិកភិក្ខុ ត្រូវបង្គាប់ឲ្យថ្វាយបង្គំខ្លួន ត្រូវប្រាប់សេនាសនៈថា សេនាសនៈនុ៎ះសម្រាប់លោក ត្រូវប្រាប់សេនាសនៈដែលមានគេនៅក្តី ឥតមានគេនៅក្តី ត្រូវប្រាប់គោចរគ្រាម ត្រូវប្រាប់អគោចរគ្រាម ត្រូវប្រាប់ត្រកូលទាំងឡាយ ដែលសង្ឃសន្មតជាសេក្ខៈ ត្រូវប្រាប់ទីសម្រាប់បន្ទោបង់វច្ចៈ ត្រូវប្រាប់ទីសម្រាប់បន្ទោបង់បស្សាវៈ ត្រូវប្រាប់ទឹកសម្រាប់ឆាន់ ត្រូវប្រាប់ទឹកសម្រាប់ប្រើប្រាស់ ត្រូវប្រាប់ឈើច្រត់ ត្រូវប្រាប់របៀបកតិការបស់សង្ឃថា លោកត្រូវចូលមកក្នុងពេលនេះ ត្រូវចេញទៅវិញក្នុងពេលនេះ