ថា​ ​នែ​អាវុសោ​ ​អ្នក​ចូរ​ក្រោក​ចេញ​ ​ដ្បិត​ព្រះមានព្រះភាគ​ ​ទ្រង់​បានឃើញ​អ្នកឯង​ច្បាស់​ហើយ​ ​អ្នក​លែង​បាន​នៅ​រួម​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​ហើយ​។​ ​ឯ​បុគ្គល​នោះ​ ​ក៏​នៅ​ស្ងៀម​ ​អស់​វារៈ​ជា​គំរប់​បីដង​ទៀត​។​ ​តពីនោះមក​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ក៏​ចាប់ដៃ​បុគ្គល​នោះ​ ​ទាញ​ចេញទៅ​ខាងក្រៅ​ស៊ុំទ្វារ​ ​ហើយ​ស៊ក​ខ្ទាស់គន្លឹះ​ ​និង​រនុកទ្វារ​ ​រួច​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ ​(​ទ្រុស្តសីល​)​ ​នោះ​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​បណ្តេញ​ឲ្យ​ដើរចេញ​ទៅ​ហើយ​ ​ឥឡូវនេះ​ ​បរិសទ្យ​បរិសុទ្ធ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះអង្គ​ ​ទ្រង់​សំដែង​បាតិមោក្ខ​ ​ដល់​ភិក្ខុ​ទាំងឡាយ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​មោគ្គល្លាន​ ​(​ហេតុនេះ​)​ ​អស្ចារ្យ​ណាស់​ ​មិនធ្លាប់​កើតមាន​ទេ​ ​ម្នាល​មោគ្គល្លាន​ ​មោឃបុរស​នោះ​ ​មិនសមបើ​នឹង​មក​ ​ដរាប​តែ​គេ​ចាប់​ទាញ​ដៃ​ ​(​បណ្តេញ​ចេញ​ដូច្នេះ​)​ ​សោះ​។​
 [​១១៣​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​មហាសមុទ្រ​ ​មាន​ធម្មតា​ ​មិនដែល​កើត​គួរ​អស្ចារ្យ៨យ៉ាងនេះ​ ​ដែល​ពួក​អសុរ​ឃើញ​ហើយ​ ​តែង​រីករាយ​ ​ក្នុង​មហាសមុទ្រ​។​ ​ធម្មតា​គួរ​អស្ចារ្យ៨យ៉ាង​ ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាសមុទ្រ​ ​មាន​ទំនាប​ដោយលំដាប់​ ​មាន​ទី​ជម្រាល​ដោយលំដាប់
ថយ | ទំព័រទី ២០៤ | បន្ទាប់