នឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ថា​ ​ម្នាល​សារីបុត្ត​ ​ចុះ​ភត្ត​មាន​បរិបូណ៌​ទេ​ឬ​។​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភត្ត​មាន​បរិបូណ៌​ទេ​ ​ប៉ុន្តែ​ភិក្ខុ​ទាំងឡាយ​ ​ដើរ​ចោល​ខ្ញុំ​ព្រះអង្គ​ ​ឲ្យ​នៅតែ​ម្នាក់ឯង​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ក្នុង​វេលា​នោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ភិក្ខុ​ទាំងឡាយ​ជា​ថេរៈ​ ​និង​អនុត្ថេរ​បួន​ប្រាំ​រូប​ ​រង់ចាំ​ក្នុង​រោង​ភត្ត​។​
 ​[​៨៧​]​ ​សម័យ​នោះ​ ​មាន​ព្រះ​ថេរៈ​មួយ​រូប​ ​ឈឺ​បន្ទោបង់​ឧច្ចារៈ​ ​ហើយ​រង់ចាំ​ក្នុង​រោង​ភត្ត​ ​កាលបើ​ព្រះ​ថេរៈ​នោះ​ ​ខំអត់​ទ្រាំ​ឧច្ចារៈ​ ​លោក​ក៏​ជ្រប់​ដួល​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​មាន​កិច្ច​គួរ​ធ្វើ​ ​តថាគត​អនុញ្ញាត​ឲ្យ​លា​ភិក្ខុ​ ​ដែល​អង្គុយ​នៅ​លើ​អាសនៈ​ ​ជាលំដាប់​ ​ហើយ​ទៅ​បាន​។​
 [​៨៨​]​ ​សម័យ​នោះ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​ស្លៀក​មិនល្អ​ ​ដណ្តប់​មិនល្អ​ ​ប្រកបដោយ​មារយាទ​មិន​សមគួរ​ ​ដើរទៅ​កាន់​រោង​ភត្ត​ ​ជែង​ទៅ​ខាង​មុ​ខៗ​ ​នៃ​ពួក​ភិក្ខុ​ជា​ថេរៈ​ខ្លះ​ ​ចូល​ទៅ​អង្គុយ​ជ្រៀត​បៀត​ពួក​ភិក្ខុ​ជា​ថេរៈ​ខ្លះ​ ​ឃាត់​ពួក​ភិក្ខុ​ខ្ចី​ដោយ​អាសនៈ​ខ្លះ​ ​អង្គុយ​សង្កត់​សង្ឃាដិ​ ​ក្នុង​ចន្លោះផ្ទះ​ខ្លះ​។​
ថយ | ទំព័រទី ១០៧ | បន្ទាប់