ប្រសិនបើ​សង្ឃ​បាន​ធ្វើ​កម្ម​ ​គឺ​ ​ត​ជ្ជ​នី​យក​ម្ម​ក្តី​ ​និ​យស្ស​កម្ម​ក្តី​ ​បព្វាជនីយ​កម្ម​ក្តី​ ​បដិ​សារ​ណី​យក​ម្ម​ក្តី​ ​ឧក្ខេ​បនី​យក​ម្ម​ក្តី​ ​ដល់​ឧបជ្ឈាយ៍​នោះ​រួចហើយ​ ​សទ្ធិវិហារិក​ ​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​ឧបជ្ឈាយ៍​ ​គប្បី​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​គប្បី​សម្លបរោម​ ​គប្បី​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​រលាស់ខ្លួន​ ​ចេញ​ចាក​កម្ម​ ​សង្ឃ​គប្បី​រម្ងាប់​កម្ម​នោះ​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើ​ចីវរ​របស់​ឧបជ្ឈាយ៍​គួរ​នឹង​លាង​ ​សទ្ធិវិហារិក​ត្រូវ​លាង​ ​ឬ​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​គួរ​នឹង​លាង​ចីវរ​របស់​ឧបជ្ឈាយ៍​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើ​ចីវរ​របស់​ឧបជ្ឈាយ៍​ ​ជា​សំពត់​គួរ​ធ្វើ​ ​សទ្ធិវិហារិក​ត្រូវ​ធ្វើ​ ​ឬ​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​គួរ​នឹង​ធ្វើ​ចីវរ​ដល់​ឧបជ្ឈាយ៍​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើ​គ្រឿង​ជ្រលក់​របស់​ឧបជ្ឈាយ៍​គួរ​ស្ងោរ​ ​សទ្ធិវិហារិក​ ​ត្រូវ​ស្ងោរ​ ​ឬ​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​នឹង​គប្បី​ស្ងោរ​គ្រឿង​ជ្រលក់​ ​របស់​ឧបជ្ឈាយ៍​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​បើ​ចីវរ​របស់​ឧបជ្ឈាយ៍​គួរ​ជ្រលក់​ ​សទ្ធិវិហារិក​ ​ត្រូវ​ជ្រលក់​ ​ឬ​ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា​ ​នឹង​គប្បី​ជ្រលក់ចីវរ​របស់​ឧបជ្ឈាយ៍​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​កាល​នឹង​ជ្រលក់ចីវរ​ ​ត្រូវ​ជ្រលក់​ ​ប្រែត្រឡប់​ឲ្យ​សព្វ​ល្អ​ ​
ថយ | ទំព័រទី ១៤៦ | បន្ទាប់