បើ​ដំណក់ទឹក​មិនទាន់​ដាច់​ទេ​ ​សទ្ធិវិហារិក​ ​មិន​ត្រូវ​ចៀសចេញ​ទៅ​ឡើយ​ ​សទ្ធិវិហារិក​មិនទាន់​ប្រាប់​ឧបជ្ឈាយ៍​ ​មិន​ត្រូវឲ្យ​បាត្រ​ដល់​ភិក្ខុ​ណាមួយ​ ​មិន​ត្រូវ​ទទួលយក​បាត្រ​របស់​ភិក្ខុ​ណាមួយ​ ​មិន​ត្រូវឲ្យ​ចីវរ​ ​ដល់​ភិក្ខុ​ណាមួយ​ ​មិន​ត្រូវ​ទទួល​ចីវរ​របស់​ភិក្ខុ​ណាមួយ​ ​មិន​ត្រូវឲ្យ​គ្រឿងបរិក្ខារ​ ​ដល់​ភិក្ខុ​ណាមួយ​ ​មិន​ត្រូវ​ទទួល​បរិក្ខារ​របស់​ភិក្ខុ​ណាមួយ​ ​មិន​ត្រូវ​កោរសក់​ ​ដល់​ភិក្ខុ​ណាមួយ​ ​មិន​ត្រូវឲ្យ​ភិក្ខុ​ណាមួយ​កោរសក់​ឲ្យ​ ​មិន​ត្រូវ​ធ្វើ​បរិកម្ម​ ​ដល់​ភិក្ខុ​ណាមួយ​ ​មិន​ត្រូវឲ្យ​ភិក្ខុ​ណាមួយ​ ​ធ្វើ​បរិកម្ម​ ​(​ដល់​ខ្លួន​)​ ​មិន​ត្រូវ​ធ្វើ​សេច​ក្តី​ខ្វាល់​ខ្វាយ​ ​ដល់​ភិក្ខុ​ណាមួយ​ ​មិន​ត្រូវឲ្យ​ភិក្ខុ​ណាមួយ​ ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ ​(​ដល់​ខ្លួន​)​ ​មិន​ត្រូវ​ធ្វើជា​បច្ឆាសមណៈ​របស់​ភិក្ខុ​ណាមួយ​ ​មិន​ត្រូវ​យក​ភិក្ខុ​ណាមួយ​ ​ជា​បច្ឆាសមណៈ​ ​(​របស់​ខ្លួន​)​ ​មិន​ត្រូវ​នាំ​ចង្ហាន់​បិណ្ឌបាត​ ​ទៅ​ឲ្យ​ភិក្ខុ​ណាមួយ​ ​មិន​ត្រូវឲ្យ​ភិក្ខុ​ណាមួយ​ ​នាំ​បិណ្ឌបាត​មក​ឲ្យ​ ​(​ខ្លួន​)​ ​សទ្ធិវិហារិក​មិនបាន​លា​ឧបជ្ឈាយ៍​ ​មិន​ត្រូវ​ចូល​ទៅកាន់​ស្រុក​ ​មិន​ត្រូវ​ទៅកាន់​ព្រៃស្មសាន​ ​មិន​ត្រូវ​ចៀសចេញ​ទៅកាន់​ទិស​ ​បើ​ឧបជ្ឈាយ៍​មាន​ជម្ងឺ​ ​សទ្ធិវិហារិក​ ​ត្រូវ​នៅ​បម្រើ​អស់​កាល​ ​ដែល​លោក​មានជីវិត​រស់នៅ​ ​ត្រូវ​រង់ចាំ​លោក​ទាល់តែ​សះជា​រោគ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាំងនេះ​ជា​ ​ឧបជ្ឈាយវត្ត​ ​របស់​សទ្ធិវិហារិក​ទាំងឡាយ​ ​តាម​ទំនង​ដែល​សទ្ធិវិហារិក​ ​ត្រូវ​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​ក្នុង​ឧបជ្ឈាយ៍​ទាំងឡាយ​។​
ថយ | ទំព័រទី ១៤៧ | បន្ទាប់