[​១០៤​]​ ​សម័យ​នោះ​ឯង​ ​ឧបជ្ឈាយ៍​ទាំងឡាយ​ ​ពុំ​បាន​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​ក្នុង​សទ្ធិវិហារិក​ទាំងឡាយ​ឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិនសមបើ​ឧបជ្ឈាយ៍​ទាំងឡាយ​ ​មិន​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​ក្នុង​សទ្ធិវិហារិក​ទាំងឡាយ​សោះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​ឧបជ្ឈាយ៍​ទាំងឡាយ​ ​មិន​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​ក្នុង​សទ្ធិវិហារិក​ទាំងឡាយ​ ​ពិតមែន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​ថា​ ​ពិតមែន​ ​ព្រះអង្គ​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​តថាគត​នឹង​បញ្ញត្ត​ ​សទ្ធិវិហារិក​វត្ត​ ​ដល់​ឧបជ្ឈាយ៍​ទាំងឡាយ​ ​តាម​ទំនង​ដែល​ឧបជ្ឈាយ៍​ទាំងឡាយ​ ​ត្រូវ​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​ក្នុង​ពួក​ភិក្ខុ​ជាស​ទ្ធិ​វិហារិក​។​
 [​១០៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបជ្ឈាយ៍​ត្រូវ​ប្រព្រឹត្ត​ដោយ​ប្រពៃ​ ​ក្នុង​សទ្ធិវិហារិក​។​ ​ឯកា​រដែ​លប្រ​ព្រឹត្ត​ដោយ​ប្រពៃ​ ​ក្នុង​សទ្ធិវិហារិក​នោះ​ ​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧបជ្ឈាយ៍​ត្រូវ​សង្គ្រោះ​ ​និង​អនុគ្រោះ​សទ្ធិវិហារិក​ ​ដោយ​បាលី​ ​ដោយ​អដ្ឋកថា​ ​ដោយ​ដម្បូន្មាន​ ​ដោយ​ការប្រៀនប្រដៅ​ ​បើ​ឧបជ្ឈាយ៍​មាន​បាត្រ​ ​សទ្ធិវិហារិក​គ្មាន​បាត្រ​ ​ឧបជ្ឈាយ៍​ត្រូវ​
ថយ | ទំព័រទី ១៤៨ | បន្ទាប់