[​១៩១​]​ ​សម័យ​នោះ​ ​ភិក្ខុនី​ទាំងឡាយ​បានឃើញ​ភិក្ខុ​ ​(​កំពុង​ដើរ​)​ ​ក្នុង​ច្រក​រហូត​ខ្លះ​ ​ក្នុង​ច្រក​ទាល់​ខ្លះ​ ​ក្នុង​ផ្លូវបែក​ជា​បី​ខ្លះ​ ​ក៏​ដាក់បាត្រ​លើ​ផែនដី​ ​ហើយ​ធ្វើ​ចីពរ​ ​ឆៀង​ស្មា​ម្ខាង​ ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ ​សម្តែង​អាបត្តិ​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងនេះ​ ​ជា​ភរិយា​របស់​ភិក្ខុ​ទាំងនេះ​ ​ភិក្ខុនី​ទាំងនេះ​ ​ជាស​ហាយ​របស់​ភិក្ខុ​ទាំងនេះ​ ​ក្នុង​វេលា​យប់​ប្រទូស្ត​គ្នា​ ​គឺ​រួមដំណេក​ជាមួយគ្នា​ ​ឥឡូវនេះ​ ​មក​ខមាទោស​នឹងគ្នា​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ទទួល​អាបត្តិ​របស់​ភិក្ខុនី​ទេ​ ​ភិក្ខុ​ណា​ទទួល​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យតែ​ភិក្ខុនី​ទទួល​អាបត្តិ​របស់​ពួក​ភិក្ខុនី​ផងគ្នា​។​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនបាន​ដឹង​ថា​ ​ភិក្ខុនី​ត្រូវ​ទទួល​អាបត្តិ​យ៉ាងនេះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ប្រាប់​ដល់​ភិក្ខុនី​ទាំងឡាយ​ថា​ ​នាង​ទាំងឡាយ​ ​ត្រូវ​ទទួល​អាបត្តិ​យ៉ាងនេះ​។​
 [​១៩២​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​មិនបាន​ធ្វើ​កម្ម​ ​(​មាន​ត​ជ្ជ​នី​យក​ម្ម​ ​ជាដើម​)​ ​ដល់​ភិក្ខុនី​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​
ថយ | ទំព័រទី ២៨២ | បន្ទាប់