តថាគត​អនុញ្ញាត​ឲ្យ​ធ្វើ​កម្ម​ ​ដល់​ភិក្ខុនី​ទាំងឡាយ​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អ្នកណា​ហ្ន៎​ ​គួរ​នឹង​ធ្វើ​កម្ម​ដល់​ភិក្ខុនី​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ភិក្ខុ​ធ្វើ​កម្ម​ដល់​​ពួក​ភិក្ខុនី​។​
 [​១៩៣​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុនី​ ​ដែល​ភិក្ខុ​បាន​ធ្វើ​កម្ម​រួចហើយ​ ​លុះ​ឃើញ​ភិក្ខុ​ ​(​កំពុង​ដើរ​)​ ​ក្នុង​ច្រក​រហូត​ខ្លះ​ ​ក្នុង​ច្រក​ទាល់​ខ្លះ​ ​ក្នុង​ផ្លូវបែក​ជា​បី​ខ្លះ​ ​ក៏​ដាក់បាត្រ​លើ​ផែនដី​ ​ហើយ​ធ្វើ​ចីពរ​ ​ឆៀង​ស្មា​ម្ខាង​ ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ខមាទោស​ថា​ ​សូម​លោកម្ចាស់​ទាំងឡាយ​ ​សំគាល់​ថា​ ​យើង​លែង​ធ្វើ​យ៉ាងនេះ​ទៀតហើយ​។​ ​មនុស្ស​ទាំងឡាយ​ ​(​បានឃើញ​)​ ​ដូច្នោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងនេះ​ ​ជា​ប្រពន្ធ​របស់​ភិក្ខុ​ទាំងនេះ​ ​ភិក្ខុនី​ទាំងនេះ​ ​ជាស​ហាយ​របស់​ភិក្ខុ​ទាំងនេះ​ ​ក្នុង​ពេលយប់​ប្រទូស្ត​គ្នា​ ​គឺ​រួមដំណេក​ជាមួយគ្នា​ ​ឥឡូវនេះ​ ​មក​ខមាទោស​នឹងគ្នា​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ធ្វើ​កម្ម​ ​ដល់​ភិក្ខុនី​ឡើយ​ ​ភិក្ខុ​ណា​ធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុនី​ ​ធ្វើ​កម្ម​ដល់​ភិក្ខុនី​ផងគ្នា​។​ ​ភិក្ខុនី​ទាំងឡាយ​ ​មិនបាន​ដឹង​ថា​ ​ភិក្ខុនី​ត្រូវ​ធ្វើ​កម្ម​យ៉ាងនេះ​។​
ថយ | ទំព័រទី ២៨៣ | បន្ទាប់