ឲ្យភិក្ខុ លើកកម្មរបស់ពួកភិក្ខុនី ហើយប្រគល់ឲ្យភិក្ខុនី ឲ្យភិក្ខុនីធ្វើកម្មដល់ភិក្ខុនីផងគ្នា ឲ្យភិក្ខុលើកអាបត្តិរបស់ភិក្ខុនី ហើយប្រគល់ឲ្យភិក្ខុនីទទួលអាបត្តិរបស់ភិក្ខុនីផងគ្នា។
[១៩៦] សម័យនោះឯង ភិក្ខុនីជាសិស្សរបស់ឧប្បលវណ្ណាភិក្ខុនី ទៅតាមព្រះមានព្រះភាគ រៀនវិន័យអស់៧ឆ្នាំ។ ភិក្ខុនីនោះច្រើនភ្លេចស្មារតី វិន័យដែលបានរៀនមកហើយ ក៏ចេះតែភ្លេចទៅវិញ។ ភិក្ខុនីនោះ ឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់មានបំណងនឹងស្តេចទៅកាន់នគរសាវត្ថី។ លំដាប់នោះ ភិក្ខុនីនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញនេះ បានទៅតាមព្រះមានព្រះភាគ រៀនវិន័យអស់៧ឆ្នាំហើយ អាត្មាអញនេះ ជាមនុស្សភ្លេចច្រើន វិន័យដែលបានរៀនហើយ ចេះតែភ្លេចទៅវិញ ធម្មតា មាតុគ្រាមនឹងដើរតាមព្រះសាស្តាអស់មួយជីវិត ក៏លំបាកពេកណាស់ បើដូច្នោះ អាត្មាអញនឹងប្រតិបត្តិយ៉ាងណា។ លំដាប់នោះ ភិក្ខុនីនោះ ប្រាប់រឿងនុ៎ះ ដល់ភិក្ខុនីទាំងឡាយ។ ភិក្ខុនីទាំងឡាយ ដំណាលរឿងនុ៎ះ