ប្រាប់​ពួក​ភិក្ខុ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ពួក​ភិក្ខុ​បង្ហាញ​វិន័យ​ ​ដល់​ពួក​ភិក្ខុនី​បាន​។​

​ភាណវារៈ​ ​ទី១​។​


 [​១៩៧​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ក្រុង​វេសាលី​ ​គួរ​តាម​ពុទ្ធ​អធ្យាស្រ័យ​ហើយ​ ​ក៏​ស្តេច​ទៅកាន់​ចារិក​នគរ​សាវត្ថី​ ​កាល​ត្រាច់​ទៅកាន់​ចារិក​តាមលំដាប់​ ​ទ្រង់​ឆ្ពោះទៅ​កាន់​នគរ​សាវត្ថី​នោះ​។​ ​មាន​សេចក្តី​ដំណាល​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​នគរ​សាវត្ថី​នោះ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​សាច​ភក់​ ​និង​ទឹក​ទៅលើ​ពួក​ភិក្ខុនី​ ​ដោយ​គិតថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​នឹង​បាន​ពួក​ភិក្ខុនី​ត្រេកអរ​ក្នុង​ពួក​យើង​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​សាច​ភក់​ ​និង​ទឹក​ទៅលើ​ពួក​ភិក្ខុនី​ទេ​ ​ភិក្ខុ​ណា​សាច​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ ​(​ភិក្ខុសង្ឃ​)​ ​ធ្វើទណ្ឌកម្ម​ដល់​ភិក្ខុ​នោះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ភិក្ខុសង្ឃ​ត្រូវ​ធ្វើទណ្ឌកម្ម​ដូចម្តេច​ហ្ន៎​។​
ថយ | ទំព័រទី ២៨៦ | បន្ទាប់