ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​សង្ឃ​ ​គប្បី​ធ្វើ​ភិក្ខុ​នោះ​ឲ្យ​ជា​អ​វន្ទិ​យ​បុគ្គល​ ​(​បុគ្គល​ដែល​មិន​គួរឲ្យ​ភិក្ខុនី​សំពះ​)​។​
 [​១៩៨​]​ ​សម័យ​នោះ​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​បើក​កាយ​បង្ហាញ​ពួក​ភិក្ខុនី​ ​លាត់​ភ្លៅ​បង្ហាញ​ពួក​ភិក្ខុនី​ ​បើក​អង្គជាត​បង្ហាញ​ពួក​ភិក្ខុនី​ ​ចំអកចំអន់​ពួក​ភិក្ខុនី​ ​(​ដោយ​អសទ្ធម្ម​)​ ​ផ្សំផ្គុំ​ ​(​ពួក​បុរស​លេង​)​ ​ជាមួយនឹង​ពួក​ភិក្ខុនី​ ​ដោយ​គិតថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​នឹង​បាន​ពួក​ភិក្ខុនី​ត្រេកអរ​ក្នុង​ពួក​យើង​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​បើក​កាយ​បង្ហាញ​ពួក​ភិក្ខុនី​ ​មិន​ត្រូវ​លាត់​ភ្លៅ​បង្ហាញ​ពួក​ភិក្ខុនី​ ​មិន​ត្រូវ​បើក​អង្គជាត​បង្ហាញ​ពួក​ភិក្ខុនី​ ​មិន​ត្រូវ​ចំអកចំអន់​ពួក​ភិក្ខុនី​ ​(​ដោយ​អសទ្ធម្ម​)​ ​មិន​ត្រូវ​ផ្សំផ្គុំ​ ​(​ពួក​បុរស​លេង​)​ ​ជាមួយនឹង​ពួក​ភិក្ខុនី​ទេ​ ​ភិក្ខុ​ណា​ផ្សំផ្គុំ​លេង​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ ​(​ភិក្ខុសង្ឃ​)​ ​ធ្វើទណ្ឌកម្ម​ ​ដល់​ភិក្ខុ​នោះ​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងឡាយ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ភិក្ខុសង្ឃ​ ​ត្រូវ​ធ្វើទណ្ឌកម្ម​ ​ដូចម្តេច​ហ្ន៎​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​សង្ឃ​ ​គប្បី​ធ្វើ​ភិក្ខុ​នោះ​ ​ឲ្យ​ជា​អ​វន្ទិ​យ​បុគ្គល​។​
ថយ | ទំព័រទី ២៨៧ | បន្ទាប់