[​១៩៩​]​ ​សម័យ​នោះ​ឯង​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ ​សាច​ភក់​ ​និង​ទឹក​ទៅលើ​ពួក​ភិក្ខុ​ ​ដោយ​គិតថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​នឹង​បាន​ពួក​ភិក្ខុ​ត្រេកអរ​មករ​ក​ពួក​យើង​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិន​ត្រូវ​សាច​ភក់​ ​និង​ទឹក​ទៅលើ​ពួក​ភិក្ខុ​ទេ​ ​ភិក្ខុនី​ណា​សាច​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ ​(​ភិក្ខុនី​សង្ឃ​)​ ​ធ្វើទណ្ឌកម្ម​ ​ដល់​ភិក្ខុនី​នោះ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងឡាយ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ភិក្ខុនី​សង្ឃ​ ​ត្រូវ​ធ្វើទណ្ឌកម្ម​ដូចម្តេច​ហ្ន៎​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ ​(​ភិក្ខុនី​សង្ឃ​)​ ​ធ្វើ​អាវរណកម្ម​ ​គឺ​ហាមប្រាម​។​ ​លុះ​ហាមប្រាម​ហើយ​ ​ភិក្ខុនី​ទាំងឡាយ​ ​មិន​ទទួលយក​ដោយ​ស្រុះស្រួល​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ ​(​ភិក្ខុនី​សង្ឃ​)​ ​បញ្ឈប់​ឱវាទ​។​
 [​២០០​]​ ​សម័យ​នោះ​ឯង​ ​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ ​បើក​កាយ​បង្ហាញ​ពួក​ភិក្ខុ​ ​បើក​ដោះ​បង្ហាញ​ពួក​ភិក្ខុ​ ​បើក​ភ្លៅ​បង្ហាញ​ពួក​ភិក្ខុ​ ​បើក​អង្គជាត​បង្ហាញ​
ថយ | ទំព័រទី ២៨៨ | បន្ទាប់