រួចហើយ​ ​ត្រូវ​ច្រូតស្រូវ​ ​ច្រូតស្រូវ​ហើយ​ ​ត្រូវ​ចង​កណ្តាប់​ ​ចង​ជា​កណ្តាប់​ហើយ​ ​ត្រូវ​ធ្វើឲ្យ​ជា​គំនរ​ ​ធ្វើឲ្យ​ជា​គំនរ​ហើយ​ ​ត្រូវ​បោក​ ​ឬ​បញ្ជាន់​ ​បញ្ជាន់​ហើយ​ ​ត្រូវ​ជជុះ​យក​ចំបើង​ ​ជជុះ​យក​ចំបើង​ហើយ​ ​ត្រូវ​ជជុះ​យក​កំទេច​ចេញ​ ​ជជុះ​យក​កំទេច​ចេញ​ហើយ​ ​ត្រូវ​រោយ​ ​រោយ​ហើយ​ ​ត្រូវ​ជញ្ជូន​យក​មក​ទុក​ ​ជញ្ជូន​យក​មក​ទុក​ហើយ​ ​ត្រូវ​ចាប់​ធ្វើ​តែ​យ៉ាងនេះ​តទៅទៀត​ ​រាល់​ៗ​ឆ្នាំ​ ​ត្រូវ​ចាប់​ធ្វើ​ ​(​សា​ពីដើម​)​ ​តាម​ទំនង​នេះ​ទៀត​ ​តែ​រាល់​ៗ​ឆ្នាំ​។​ ​អនុ​រុទ្ធ​សក្កៈ​ ​និយាយ​ថា​ ​ការងារ​មិន​ចេះ​អស់​ទេ​ ​ទីបំផុត​នៃ​ការងារ​មិន​ប្រាកដ​ទេ​ ​កាលណា​នឹង​អស់​ការងារ​ ​កាលណា​នឹង​ប្រាកដ​ថា​ ​ផុត​ការងារ​បាន​ ​កាលណា​យើង​នឹង​ថយ​ខ្វល់ខ្វាយ​ឆ្អែតឆ្អន់​ ​នឹង​ស្កប់ស្កល់​បម្រើ​ដោយ​កាមគុណ៥​។​ ​ម្នាល​អនុ​រុទ្ធ​ ​ជា​អនុជ​ ​ការងារ​មិន​ចេះ​អស់​ទេ​ ​ទីបំផុត​ការងារ​ក៏​មិន​ប្រាកដ​ ​មាតាបិតា​ក្តី​ ​ជីតា​ក្តី​ ​ធ្វើ​មរណភាព​ ​(​ទៅ​អស់​)​ ​ឯ​ការងារ​ ​មិន​ចេះ​អស់​ទេ​។​ ​បើ​ដូច្នោះ​ ​អនុជ​ឯង​ ​ចូរ​ជ្រាប​អំពី​ប្រយោជន៍​ ​របស់​ឃរាវាស​ចុះ​ ​បង​មុខ​ជា​នឹង​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ក្នុង​សាសនា​ ​(​មិនខាន​)​។​
ថយ | ទំព័រទី ៣ | បន្ទាប់