[​៣​]​ ​ក្នុង​គ្រានោះ​ ​អនុ​រុទ្ធ​សក្កៈ​ ​ចូល​ទៅ​រក​ព្រះមាតា​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​នឹង​ព្រះមាតា​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះមាតា​ ​ខ្ញុំ​ចង់​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ក្នុង​សាសនា​ ​បពិត្រ​ព្រះមាតា​ ​សូម​ព្រះមាតា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ក្នុង​សាសនា​។​ ​កាលបើ​អនុ​រុទ្ធ​សក្កៈ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ព្រះមាតា​នៃ​អនុ​រុទ្ធ​សក្កៈ​ ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អនុ​រុទ្ធ​កូន​ ​អ្នកជា​បុត្រ​ប្រុស​ទាំងពីរ​របស់​យើង​ ​រមែង​ជាទីស្រឡាញ់​ពេញចិត្ត​ ​ឥតមាន​ស្អប់ខ្ពើម​ទេ​ ​សូម្បី​ដល់​មរណភាព​ ​យើង​ក៏​ពុំ​ចង់​ព្រាត់ប្រាស​ ​និរាស​ចាក​អ្នក​ឡើយ​ ​កាលបើ​អ្នក​រស់​នៅៗ​ឡើយ​ ​យើង​ធ្វើ​ម្តេច​នឹង​យល់ព្រម​ឲ្យ​អ្នក​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ក្នុង​សាសនា​បាន​។​ ​អនុ​រុទ្ធ​សក្កៈ​និយាយ​នឹង​ព្រះមាតា​ ​យ៉ាងនេះ​ ​អស់​វារៈ​ពីរ​ដង​ផង​។​បេ​។​ ​អស់​វារៈ​បីដង​ផង​ថា​ ​បពិត្រ​ព្រះមាតា​ ​ខ្ញុំ​ចង់​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ក្នុង​សាសនា​ ​បពិត្រ​ព្រះមាតា​ ​សូម​ព្រះមាតា​ ​អនុញ្ញាត​ ​ឲ្យ​ខ្ញុំ​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ក្នុង​សាសនា​។​
 ​[​៤​]​ ​សម័យ​នោះ​ឯង​ ​ភទ្ទិ​យស​ក្យ​រាជ​ ​សោយរាជ្យ​ជា​ស្តេច​របស់​សក្យៈ​ទាំងឡាយ​។​ ​ឯ​ភទ្ទិ​យស​ក្យ​រាជ​នោះ​ ​ត្រូវជា​សំឡាញ់​នឹង​អនុ​រុទ្ធ​សក្កៈ​។​ ​
ថយ | ទំព័រទី ៤ | បន្ទាប់