[​២២១​]​ ​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យា​ភិក្ខុនី​ ​ធ្វើ​នូវ​គំនូស​ខាងក្រោម​មាត់​(​១​)​ ​ធ្វើ​គំនូស​ប្លែក​ៗ​ត្រង់​ថ្ពាល់​ ​ក្រឡេក​មើលតាមបង្អួច​ ​ឈរ​ត្រង់​ទ្វារ​ ​បង្ហាញ​កាយ​ពាក់កណ្តាល​ ​ប្រើឲ្យ​គេលេង​មហោស្រព​ ​បំបួស​ស្រីផ្កាមាស​ ​តាំង​រោង​សុ​រោ​ ​តាំង​រោង​លក់​សាច់​ ​បើក​រាន​ផ្សារ​ ​ដំឡើងថ្លៃ​ ​(​ទំនិញ​)​ ​ប្រកប​ជំនួញ​ ​ឲ្យ​ខ្ញុំប្រុស​បំរើ​ ​ឲ្យ​ខ្ញុំស្រី​បម្រើ​ ​ឲ្យ​កូនឈ្នួល​ប្រុស​បំរើ​ ​ឲ្យ​កូនឈ្នួល​ស្រី​បំរើ​ ​ឲ្យ​សត្វតិរច្ឆាន​បំរើ​ ​លក់​វត្ថុ​ខ្ចី​ ​និង​វត្ថុ​ទុំ​ ​(​តាំង​រាន​ផ្សារ​លក់ដូរ​របស់​រាយរង​)​ ​ទ្រទ្រង់​កំ​រាល​ស្មាច់​ដោយ​រោមចៀម​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​។​បេ​។​ ​ដូចជា​ពួក​ស្រី​គ្រហស្ថ​ ​អ្នក​បរិភោគ​កាម​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិន​ត្រូវ​ធ្វើ​គំនូស​ក្រោម​មាត់​ ​មិន​ត្រូវ​ធ្វើ​គំនូស​ប្លែក​ៗ​ត្រង់​ថ្ពាល់​ ​មិន​ត្រូវ​ក្រឡេក​មើលតាមបង្អួច​ ​មិន​ត្រូវ​ឈរ​ត្រង់​មាត់ទ្វារ​ ​បង្ហាញ​កាយ​ពាក់កណ្តាល​ ​មិន​ត្រូវ​ប្រើ​គេ​ឲ្យ​លេង​មហោស្រព​ ​មិន​ត្រូវ​បំបួស​ស្រីផ្កាមាស​ ​មិន​ត្រូវ​តាំង​រោង​សុ​រោ​ ​មិន​ត្រូវ​តាំង​រោង​លក់​សាច់​ ​មិន​ត្រូវ​បើក​រាន​ផ្សារ​ ​មិន​ត្រូវ​ដំឡើងថ្លៃ​ ​(​ទំនិញ​)​ ​មិន​ត្រូវ​ប្រកប​ជំនួញ​ ​មិន​ត្រូវឲ្យ​ខ្ញុំប្រុស​បំរើ​ ​
(​១​)​​ ​អដ្ឋកថា​ ​ពន្យល់​ថា​ ​ពួក​ភិក្ខុនី​យក​ថ្នាំ​បន្តក់​ភ្នែក​ ​ទៅ​ធ្វើជា​គំនូស​ខាងក្រោម​មាត់​ត្រង់កន្លែង​ណា​ដែល​វៀច​ៗ​ ​ឬ​ខូង​ៗ​។​ ​
ថយ | ទំព័រទី ៣០១ | បន្ទាប់