ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​សាមណេរី​ ​កាលដែល​ទៀបនឹង​មរណកាល​ ​បាន​ផ្តាំ​យ៉ាងនេះ​ថា​ ​អំណឹះ​អំពីខ្ញុំ​ទៅ​ ​បរិក្ខារ​របស់ខ្ញុំ​ ​ចូរ​បាន​ទៅជា​របស់​សង្ឃ​ចុះ​ ​យ៉ាងនេះ​ ​ភិក្ខុសង្ឃ​មិនជា​ធំ​ ​ក្នុង​បរិក្ខារ​នោះ​ទេ​ ​បរិក្ខារ​នុ៎ះ​ ​ត្រូវ​បាន​ជា​របស់​ភិក្ខុនី​សង្ឃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ ​កាលដែល​ទៀបនឹង​មរណកាល​ហើយ​ ​បាន​ផ្តាំ​យ៉ាងនេះ​ថា​ ​អំណឹះ​អំពីខ្ញុំ​ទៅ​ ​បរិក្ខារ​របស់ខ្ញុំ​ ​ចូរ​បាន​ទៅជា​របស់​សង្ឃ​ចុះ​ ​យ៉ាងនេះ​ ​ភិក្ខុនី​សង្ឃ​មិនជា​ធំ​ ​លើ​បរិក្ខារ​នោះ​ទេ​ ​បរិក្ខារ​នុ៎ះ​ ​ត្រូវ​បាន​ជា​របស់​ភិក្ខុសង្ឃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​សាមណេរ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ឧបាសក​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ឧបាសិកា​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​នរ​ណាៗ​ដទៃ​ ​កាលដែល​ទៀបនឹង​មរណកាល​ហើយ​ ​បាន​ផ្តាំ​យ៉ាងនេះ​ថា​ ​អំណឹះ​អំពីខ្ញុំ​ទៅ​ ​បរិក្ខារ​របស់ខ្ញុំ​ ​ចូរ​បាន​ទៅជា​របស់​សង្ឃ​ចុះ​ ​យ៉ាងនេះ​ ​ភិក្ខុនី​សង្ឃ​មិនជា​ធំ​ ​លើ​បរិក្ខារ​នោះ​ទេ​ ​បរិក្ខារ​នុ៎ះ​ ​ត្រូវ​បាន​ជា​របស់​ភិក្ខុសង្ឃ​។​ ​
 [​២២៤​]​ ​សម័យ​នោះ​ឯង​ ​មាន​ស្ត្រី​ម្នាក់​ ​ជា​ភរិយា​ចាស់​របស់​ស្តេច​មល្លៈ​ ​ចូល​មក​បួស​ក្នុង​សំណាក់​ភិក្ខុនី​។​ ​ភិក្ខុនី​ ​(​បួស​ថ្មី​)​ ​នោះ​បានឃើញ​ភិក្ខុ១រូប​ ​មាន​កម្លាំង​ថយ​ ​ដើរទៅ​តាម​ច្រក​ ​ប៉ះ​ដោយ​ចង្កួយស្មា​ ​ភិក្ខុ​នោះ​ក៏​ដួល​ចុះទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​
ថយ | ទំព័រទី ៣០៤ | បន្ទាប់