មិនសមបើ​ភិក្ខុនី​ ​នឹង​ដើរទៅ​ប៉ះ​ភិក្ខុ​ទេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ ​មិន​ត្រូវឲ្យ​ប៉ះ​ភិក្ខុ​ឡើយ​ ​ភិក្ខុនី​ណា​ឲ្យ​ប៉ះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុនី​ ​ដែល​ឃើញ​ភិក្ខុ​ហើយ​ ​ត្រូវ​ចៀសចេញ​អំពី​ចម្ងាយ​ ​បើកផ្លូវ​ឲ្យ​។​
 [​២២៥​]​ ​សម័យ​នោះ​ ​មាន​ស្ត្រី​ម្នាក់​ ​ជា​ស្រី​ប្តី​លែង​ ​ហើយ​មានផ្ទៃ​ដោយ​សហាយ​។​ ​ស្រី​នោះ​ ​រំលូត​កូន​ចេញ​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​ ​នឹង​ភិក្ខុនី​ជា​កុលុ​បកី​ថា​ ​បពិត្រ​លោកម្ចាស់​ ​លោកម្ចាស់​សូម​ដាក់​កូនខ្ចី​នេះ​ ​ក្នុង​បាត្រ​យក​ទៅចុះ​។​ ​ភិក្ខុនី​នោះ​ ​ដាក់​កូនខ្ចី​នោះ​ក្នុង​បាត្រ​ ​ហើយ​បិទបាំង​នឹង​សង្ឃាដិ​ដើរទៅ​។​ ​សម័យ​នោះ​ឯង​ ​មាន​បិណ្ឌ​ចារិក​ភិក្ខុ១រូប​ ​សមាទាន​ថា​ ​បើ​អាត្មាអញ​បាន​ចង្ហាន់​ជា​ដម្បូង​ណា​ ​ហើយ​មិនទាន់​បាន​ឲ្យ​ចង្ហាន់​នោះ​ដល់​ភិក្ខុ​ក្តី​ ​ភិក្ខុនី​ក្តី​ ​អាត្មាអញ​ក៏​មិន​បរិភោគ​។​ ​លំដាប់នោះ​ ​ភិក្ខុ​នោះ​ ​បានឃើញ​ភិក្ខុនី​នោះ​ហើយ​ ​និយាយ​ពាក្យ​នេះ​ថា​ ​ហ៏​នាង​ ​នាង​ទទួលយក​ចង្ហាន់​ចុះ​។​ ​ភិក្ខុនី​ឆ្លើយ​ថា​ ​ណ្ហើយ​ ​លោកម្ចាស់​។​ ​ភិក្ខុ​នោះ​ ​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុនី​នោះ​ ​អស់​វារៈ​ពីរ​ដង​ថា​ ​ហ៏​នាង​ ​ចូរ​នាង​
ថយ | ទំព័រទី ៣០៥ | បន្ទាប់