ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អ​នុញ្ញា​ត​ឲ្យ​ៗ​ ​(​អាមិសៈ​)​ ​ដល់​សង្ឃ​។​ ​អាមិសៈ​ ​ក៏​កាន់តែ​សម្បូណ៌​ច្រើនណាស់​ទៅទៀត​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អ​នុញ្ញា​ត​ឲ្យ​ៗ​អាមិសៈ​ ​ទៅជា​របស់​បុគ្គល​ក៏បាន​។​
 [​២៣០​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ធ្វើការ​សន្សំ​អាមិសៈ​ជាច្រើន​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុនី​ ​ឬ​ភិក្ខុ​ឲ្យ​គេ​ទទួលការ​សន្សំ​របស់​ភិក្ខុ​ទាំងឡាយ​បរិភោគ​ចុះ​។​
 [​២៣១​]​ ​សម័យ​នោះ​ឯង​ ​មនុស្ស​ទាំងឡាយ​ឲ្យ​អាមិសៈ​ ​ដល់​ពួក​ភិក្ខុនី​។​ ​ភិក្ខុនី​ទាំងឡាយ​ ​ឲ្យ​(​អាមិសៈ​)​ ​នោះ​ ​ដល់​ពួក​ភិក្ខុ​។​ ​មនុស្ស​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិនសមបើ​ភិក្ខុនី​ទាំងឡាយ​ ​ឲ្យ​អាមិសៈ​ ​ដែលគេ​ឲ្យ​សម្រាប់​បរិភោគ​ខ្លួនឯង​ ​ដល់​ភិក្ខុ​ឯទៀត​សោះ​ ​យើង​រាល់គ្នា​មិន​ចេះ​ឲ្យ​ទាន​ឬ​។​ ​ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​មិន​ត្រូវឲ្យ​អាមិសៈ​ ​ដែលគេ​ឲ្យ​សម្រាប់​បរិភោគ​ខ្លួនឯង​ ​ដល់​ភិក្ខុ​ឯទៀត​ទេ​ ​ភិក្ខុនី​ណា​ឲ្យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ៣០៩ | បន្ទាប់