ដំណើរ​នេះ​ ​ទើប​ព្រះមានព្រះភាគ​ ​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ឲ្យ​ឧបសម្បទា​ ​សូម្បី​ដោយ​ទូត​ក៏បាន​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​ឲ្យ​ឧបសម្បទា​ ​(​ដល់​ភិក្ខុនី​)​ ​ដោយ​ភិក្ខុ​ទូត​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវឲ្យ​ឧបសម្បទា​ ​(​ដល់​ភិក្ខុនី​)​ ​ដោយ​ភិក្ខុ​ទូត​ទេ​ ​ភិក្ខុ​ណា​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក៏​ឲ្យ​ឧបសម្បទា​ ​(​ដល់​ភិក្ខុនី​)​ ​ដោយ​សិក្ខមានា​ទូត​។​បេ​។​ ​ឲ្យ​ឧបសម្បទា​ ​ដោយ​សាមណេរ​ទូត​។​បេ​។​ ​ឲ្យ​ឧបសម្បទា​ ​ដោយ​សាមណេរី​ទូត​។​បេ​។​ ​ឲ្យ​ឧបសម្បទា​ដល់​ឧបសម្បទា​បេ​ក្ខា​ ​ដែល​ល្ងង់​ ​មិន​ឆ្លាស​ដោយ​ទូត​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវឲ្យ​ឧបសម្បទា​ដល់​ឧបសម្បទា​បេ​ក្ខា​ ​ដែល​ល្ងង់​ ​មិន​ឆ្លាស​ដោយ​ទូត​ទេ​ ​ភិក្ខុ​ណា​ឲ្យ​ឧបសម្បទា​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ឲ្យ​ឧបសម្បទា​ដល់​ភិក្ខុនី​ ​ដែល​ឆ្លាស​ ​ប្រតិពល​ ​ដោយ​ទូត​បាន​។​ ​ភិក្ខុនី​ជា​ទូត​នោះ​ ​គប្បី​ចូល​ទៅ​រក​សង្ឃ​ ​ធ្វើ​ចីពរ​ ​ឆៀង​ស្មា​ម្ខាង​ ​ក្រាប​ថ្វាយបង្គំ​បាទា​នៃ​ភិក្ខុ​ទាំងឡាយ​ ​ហើយ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​ ​របស់​ភិក្ខុនី​ឈ្មោះ​នេះ​ ​បាន​ឧបសម្បទា​ ​ដោយ
ថយ | ទំព័រទី ៣៣២ | បន្ទាប់