ចំណែក​ម្ខាង​ ​បរិសុទ្ធ​ក្នុង​ភិក្ខុនី​សង្ឃ​ហើយ​ ​ឧបសម្បទា​បេ​ក្ខា​នោះ​ ​មក​ពុំ​បាន​ ​ព្រោះ​មាន​អន្តរាយ​ណាមួយ​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ឥឡូវ​ ​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​ ​សូម​ឧបសម្បទា​នឹង​សង្ឃ​ ​(​ម្តង​ទៀត​)​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​សូម​ព្រះសង្ឃ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ ​ស្រោចស្រង់​ឧបសម្បទា​បេ​ក្ខា​នោះ​។​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​ ​របស់​នាង​ជា​ម្ចាស់​ឈ្មោះ​នេះ​ ​បាន​ឧបសម្បទា​ ​ដោយ​ចំណែក​ម្ខាង​ ​បរិសុទ្ធ​ក្នុង​ភិក្ខុនី​សង្ឃ​ហើយ​ ​ឥឡូវ​ ​ឧបសម្បទា​បេ​ក្ខា​នោះ​ ​មក​ពុំ​បាន​ ​ព្រោះ​មាន​អន្តរាយ​ណាមួយ​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​ ​សូម​ឧបសម្បទា​នឹង​សង្ឃ​ ​(​ម្តង​ទៀត​)​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​សូម​ព្រះសង្ឃ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ ​ស្រោចស្រង់​នូវ​ឧបសម្បទា​បេ​ក្ខា​នោះ​ ​អស់​វារៈ​ពីរ​ដង​ផង​។​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​ ​របស់​នាង​ជា​ម្ចាស់​ឈ្មោះ​នេះ​ ​បាន​ឧបសម្បទា​ ​ដោយ​ចំណែក​ម្ខាង​ ​បរិសុទ្ធ​ក្នុង​ភិក្ខុនី​សង្ឃ​ហើយ​ ​ឥឡូវ​ ​ឧបសម្បទា​បេ​ក្ខា​នោះ​ ​មក​ពុំ​បាន​ ​ព្រោះ​មាន​អន្តរាយ​ណាមួយ​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ឧបសម្បទា​បេ​ក្ខា​ឈ្មោះ​នេះ​ ​សូម​ឧបសម្បទា​នឹង​សង្ឃ​ ​(​ម្តង​ទៀត​)​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​សូម​ព្រះសង្ឃ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ ​ស្រោចស្រង់​ឧបសម្បទា​បេ​ក្ខា​នោះ​ ​អស់​វារៈ​បីដង​ផង​។​
ថយ | ទំព័រទី ៣៣៣ | បន្ទាប់