ឧទ្ទាន​គឺ​បញ្ជីរឿង​ ​នៃ​ភិក្ខុនី​ខន្ធកៈ​នោះ​គឺ​


​[​២៧៧​]​ ​រឿង​ព្រះ​នាង​ប​ជា​បតី​គោតមី​សូម​បព្វជ្ជា​ ​ព្រះ​តថាគត​ ​ជា​វិនាយក​ ​មិន​ទ្រង់​អនុញ្ញាត​ ​ហើយ​ស្តេច​ចេញ​ចាក​ក្រុង​កបិល​ព័ស្តុ​ ​ទៅកាន់​ក្រុង​វេសាលី១​។​ ​រឿង​ព្រះ​នាង​ប​ជា​បតី​គោតមី​ ​មានព្រះអង្គ​ប្រឡាក់​ដោយ​ធូលី​ ​ទ្រង់ព្រះ​សណ្ឋិត​ទៀប​ក្លោងទ្វារ​ ​ហើយ​ទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​អានន្ទ១​។​ ​រឿង​ព្រះ​អានន្ទ​ទូល​សូម​បព្វជ្ជា​ ​ឲ្យ​ព្រះនាង​គោតមី​ ​តាមន័យ​ដែល​ព្រះអង្គ​ថា​ ​គួរ​នឹង​បានសម្រេច​មគ្គផល​ដែរ​ ​ដោយ​ពោល​អាង​ថា​ ​ព្រះនាង​គោតមី​ ​ជា​ព្រះ​មាតុច្ឆា​ផង​ ​ជា​អ្នក​ចិញ្ចឹម​ព្រះអង្គ​ផង​។​ ​រឿង​ព្រះ​សាស្តា​ទ្រង់​សម្តែង​គរុ​ធម៌៨ប្រការ​ ​គឺ​ភិក្ខុនី​សូម្បី​មាន​វស្សា១រយ​ ​ក៏​ត្រូវ​គោរព​ភិក្ខុ​ ​ដែល​ទើបបាន​ឧបសម្បទា​ក្នុង​ថ្ងៃ​នោះ១​ ​ភិក្ខុនី​មិន​ត្រូវ​នៅចាំ​វស្សា​ក្នុង​អាវាស​គ្មាន​ភិក្ខុ១​ ​ភិក្ខុនី​ត្រូវ​ស្វែងរក​ធម៌​ពីរ​ប្រការ​ ​អំពីសំណាក់​ភិក្ខុសង្ឃ១​ ​ភិក្ខុនី​ត្រូវ​បវារណា​ ​ក្នុង​ឧភតោ​សង្ឃ១​ ​ភិក្ខុនី​ត្រូវ​គរុកាបត្តិ​ហើយ​ ​ត្រូវ​ប្រព្រឹត្ត​បក្ខ​មានត្ត​ ​ក្នុង​ឧភតោ​សង្ឃ១​
ថយ | ទំព័រទី ៣៤៤ | បន្ទាប់