បង្គាប់​បុរស៤នាក់​ ​ឲ្យ​ឈរ​ចាំ​ទៀប​ផ្លូវ​នោះ​ថា​ ​(​បើ​)​ ​បុរស​ពីរ​នាក់​ណាម​ក​តាមផ្លូវ​នេះ​ ​ចូរ​អ្នកសម្លាប់​បុរស​ទាំងពីរ​នាក់​នោះ​ ​ហើយ​សឹម​ដើរមក​តាមផ្លូវ​នេះ​ ​បង្គាប់​បុរស៨នាក់​ ​ឲ្យ​ឈរ​ចាំ​ទៀប​ផ្លូវ​នោះ​ថា​ ​(​បើ​)​ ​បុរស៤នាក់​ណា​ ​ដើរមក​តាមផ្លូវ​នេះ​ ​ចូរ​អ្នកសម្លាប់​បុរស​ទាំង៤នាក់​នោះ​ ​ហើយ​សឹម​ដើរមក​តាមផ្លូវ​នេះ​ ​បង្គាប់​បុរស១៦នាក់​ ​ឲ្យ​ឈរ​ចាំ​ទៀប​ផ្លូវ​នោះ​ថា​ ​(​បើ​)​ ​បុរស៨នាក់​ណា​ ​ដើរមក​តាមផ្លូវ​នេះ​ ​ចូរ​អ្នកសម្លាប់​បុរស​ទាំង៨នាក់​នោះ​ ​ហើយ​សឹម​ដើរមក​ ​(​តាមផ្លូវ​នេះ​)​។​
 [​៣៣​]​ ​គ្រានោះ​ ​បុរស​ម្នាក់​នោះ​ ​កាន់​ដាវ​ ​និង​ខែល​ ​ស្ពាយ​ធ្នូ​ ​និង​បំពង់ព្រួញ​ ​ដើរសំដៅទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយក៏​ភ័យ​ញាប់ញ័រ​ ​រន្ធត់​ ​តក់ស្លុត​ ​ឈរ​រឹងខ្លួន​ ​ជិត​ព្រះមានព្រះភាគ​។​ ​ព្រះមានព្រះភាគ​ទត​ឃើញ​បុរស​នោះ​ ​កំពុង​ភ័យ​ ​ញាប់ញ័រ​ ​រន្ធត់​ ​តក់ស្លុត​ ​ឈរ​គាំង​ខ្លួន​ដូច្នោះ​ ​លុះ​ទត​ឃើញ​ហើយ​ ​ទើប​ត្រាស់​ទៅ​នឹង​បុរស​នោះ​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​អ្នកឯង​ចូល​មក​ចុះ​ ​កុំ​ខ្លាច​ឡើយ​។​ ​លំដាប់នោះ​ ​បុរស​នោះ​ ​ទុក​ដាវ​ ​និង​ខែល​ ​ក្នុង​ទី​ដ៏​សមគួរ​ ​ហើយ​ដាក់​ធ្នូ​ ​និង​បំពង់ព្រួញ​ ​ទើប​ដើរចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ចុះ​ទៀប​ព្រះ​បាទា​របស់​ព្រះមានព្រះភាគ​ដោយ​ត្បូង​ ​ហើយ​ក្រាបបង្គំទូល​រឿង​នេះ​
ថយ | ទំព័រទី ៣៧ | បន្ទាប់