ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កំហុស​គ្រប​សង្កត់​ហើយ​នូវ​ខ្ញុំ​ព្រះអង្គ​ ​តាមដោយ​ខ្ញុំ​ព្រះអង្គ​ ​ជា​មនុស្ស​ល្ងង់ខ្លៅ​ ​ជា​មនុស្ស​វង្វេង​ ​ជា​មនុស្ស​មិន​ឈ្លាស​ ​ខ្ញុំ​ព្រះអង្គ​ដែល​មានចិត្ត​ប្រទូស្ត​ ​មានចិត្តចង់​សម្លាប់​ ​ហើយ​ដើរចូល​មកដល់​ទីនេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​អត់​នូវ​កំហុស​ ​តាម​ទោស​របស់ខ្ញុំ​ព្រះអង្គ​នោះ​ ​ដើម្បីនឹង​សង្រួម​តទៅទៀត​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​ណ្ហើយចុះ​ ​អ្នកមាន​កំហុស​គ្រប​សង្កត់​ហើយ​ ​ព្រោះ​អ្នកឯង​ជា​មនុស្ស​ល្ងង់ខ្លៅ​ ​ជា​មនុស្ស​វង្វេង​ ​ជា​មនុស្ស​មិន​ឈ្លាស​ ​អ្នកមាន​ចិត្តប្រទូស្ត​ ​មានចិត្តចង់​សម្លាប់​ ​(​តថាគត​)​ ​ហើយ​ដើរចូល​មកដល់​ទីនេះ​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​បើ​អ្នក​បានឃើញ​កំហុស​ ​តាម​ទោស​ខុស​ណា​ហើយ​ ​ចូរ​ធ្វើឲ្យ​សមគួរ​តាម​ធម៌​ ​តថាគត​នឹង​ទទួល​អត់ទោស​របស់​អ្នកនោះ​ ​ម្នាល​អ្នក​ដ៏​មាន​អាយុ​ ​(​បើ​)​ ​អ្នកណាមួយ​ ​បានឃើញ​កំហុស​ ​តាម​ទោស​ខុស​ពិត​ ​ហើយ​សំដែង​ ​(​ទោស​នោះ​)​ ​តាម​ធម៌​ ​ដល់​នូវ​សេចក្តី​សង្រួម​តទៅ​ ​នេះ​ជា​សេចក្តី​ចំរើន​របស់​អ្នកនោះ​ ​ក្នុង​អរិយវិន័យ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​នូវ​អនុបុព្វីកថា​ ​ដល់​បុរស​នោះ​ ​អនុបុព្វីកថា​នោះ​ ​ដូចម្តេច​ ​ព្រះអង្គ​ទ្រង់​សំដែង​ទានកថា​ ​សីលកថា​ ​សគ្គកថា​ ​និង​ទោស​នៃ​កាម​ ​ដែល​ថោកទាប​សៅហ្មង​
ថយ | ទំព័រទី ៣៨ | បន្ទាប់