រឿង​ព្រះ​អានន្ទ​ ​ទូល​ព្រះ​ថេរៈ​ទាំងឡាយ​ថា​ ​កាល​ព្រះមានព្រះភាគ​ ​ជិត​ចូល​បរិនិព្វាន​ ​ទ្រង់​មាន​បន្ទូល​ថា​ ​បើ​សង្ឃ​ប្រាថ្នា​នឹង​ដក​សិក្ខាបទ​ ​ក៏​គប្បី​ដក​សិក្ខា​បទ​តូច​ៗ​ដោយ​លំ​ដាប់​ផ្សេង​ៗ​បាន១​ ​រឿង​ព្រះ​កស្សប​បាន​សូត្រ​ប្រកាសប្រាប់​សង្ឃ​ថា​ ​ត្រូវឲ្យ​ភិក្ខុ​ប្រព្រឹត្ត​តាម​សិក្ខាបទ​ ​ដែល​គួរ​ដល់​ពុទ្ធប្បញ្ញត្តិ១​។​ ​រឿង​ព្រះ​ថេរៈ​ទាំងឡាយ​ ​បន្ទោស​ព្រះ​អានន្ទ​ថា​ ​មិន​ទូល​សួរ​ព្រះមានព្រះភាគ​ក្នុង​សិក្ខា​បទ​តូច​ៗ​ ​ដោយលំដាប់​នោះ១​ ​រឿង​ព្រះ​ថេរៈ​ទាំងឡាយ​ ​បន្ទោស​ព្រះ​អានន្ទ​ថា​ ​ជាន់​សំ​ពត់​វស្សិ​ក​សាដក​របស់​ព្រះមានព្រះភាគ​ ​ហើយ​ដេរ១​ ​រឿង​ព្រះ​ថេរៈ​ទាំងឡាយ​ ​បន្ទោស​ព្រះ​អានន្ទ​ថា​ ​ឲ្យ​មាតុគ្រាម​ថ្វាយបង្គំ​សរីរៈ​ព្រះមានព្រះភាគ​មុនគេ១​ ​រឿង​ព្រះ​ថេរៈ​ទាំងឡាយ​ ​បន្ទោស​ព្រះ​អានន្ទ​ថា​ ​មិន​អារាធនា​ព្រះមានព្រះភាគ​ ​ឲ្យគង់​នៅ​អស់អាយុ​កប្ប១​ ​រឿង​ព្រះ​ថេរៈ​ទាំងឡាយ​ ​បន្ទោស​ព្រះ​អានន្ទ​ថា​ ​សូម​បព្វជ្ជា​ដល់​មាតុគ្រាម១​ ​រឿង​ព្រះ​អានន្ទ​ទទួល​ថា​ ​អំពើអាក្រក់​របស់ខ្ញុំ​គ្មាន​ទេ​ ​ខ្ញុំ​ទទួល​ដោយ​សេចក្តី​ជឿ​លោកម្ចាស់​ទាំងឡាយ១​។​ ​រឿង​បុ​រា​ណ​ត្ថេ​រ១​ ​រឿង​ដាក់​ព្រហ្មទណ្ឌ​ដល់​ឆ​ន្ន​ភិក្ខុ១​ ​រឿង​ពួក​ព្រះមហេសី​នៅក្នុង​ឧទ្យាន​ ​ជាមួយនឹង​ព្រះបាទ​ឧទេន១​
ថយ | ទំព័រទី ៣៨២ | បន្ទាប់