​រឿង​ព្រះបាទ​ឧទេន​ ​ពោលទោស​ព្រះ​អានន្ទ​ថា​ ​ទទួល​ចីវរ​ច្រើន​ដល់​ម្ល៉ោះ១​ ​រឿង​ព្រះបាទ​ឧទេន​ ​សួរ​ព្រះ​អានន្ទ​អំពី​ចីវរ​ទុ​ព្វ​ភាព១​ ​រឿង​ព្រះ​អានន្ទ​ឆ្លើយ​ថា​ ​ចីវរ​ទុ​ព្វ​ភាព​នោះ​ ​យក​ទៅ​ធ្វើជា​កម្រាល​គ្រែ​ ​ជា​ស្រោមពូក​ ​ជា​កម្រាល​ផែនដី​ ​ជា​សំពត់​ជូត​ជើង​ ​ជា​សំពត់​ជូត​ធូលី​ ​ទាំង​លាយ​ដោយ​ភក់​ ​បូក​លាប​ជញ្ជាំង១​ ​រឿង​ចីវរ១ពាន់​កើតឡើង​ដល់​ព្រះ​អានន្ទ​ជាដំបូង១​។​ ​រឿង​ឆ​ន្ន​ភិក្ខុ​ ​ដែល​សង្ឃ​ដាក់ទោស​ ​ដោយ​ព្រហ្មទណ្ឌ​ហើយ​ ​បាន​ត្រាស់​ដឹង​នូវ​សច្ចៈ​ទាំងបួន១​។​ ​រឿង​ព្រះ​ថេរៈ​ ​ជា​អ្នកស្ទាត់ជំនាញ​ចំនួន៥០០អង្គ​ ​ក្នុង​ការ​សង្គាយនា​ធម៌​ ​និង​វិន័យ​ ​ព្រោះហេតុនោះ​ ​ការ​សង្គាយនា​នោះ​ឈ្មោះថា​ ​បញ្ច​សតិ​ក​សង្គាយនា១​។​
ថយ | ទំព័រទី ៣៨៣ | បន្ទាប់