សត្ត​សតិ​ក​ក្ខន្ធ​កៈ​


 [​២៩៤​]​ ​សម័យ​នោះ​ឯង​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​បរិនិព្វាន​ទៅ​បាន១០០ឆ្នាំ​ ​ពួក​វជ្ជី​បុត្ត​ក​ភិក្ខុ​(​១​)​ ​នៅក្នុង​ក្រុង​វេសាលី​ ​សំដែង​វត្ថុ១០ប្រការ​ ​ក្នុង​ក្រុង​វេសាលី​ថា​ ​ការកំណត់​ដោយ​អម្បិ​លក្នុង​ក្លាក់​ ​គួរ​ ​(​ដល់​សមណៈ​)​១​ ​ការកំណត់​ដោយ​ស្រមោល​ព្រះអាទិត្យ​ជ្រេ​ទៅ​ ​ប្រមាណ​ពីរ​ធ្នាប់​ ​គួរ១​ ​ការកំណត់​ដោយចន្លោះ​ស្រុក​ ​គួរ១​ ​ការកំណត់​ដោយ​អាវាស​ ​គួរ១​ ​ការកំណត់​ដោយ​អនុមតិ​(​២​)​ ​គួរ១​ ​ការកំណត់​ដោយ​អាចិណ្ណ​កប្ប​ ​(​ប្រពៃណី​)​ ​គួរ១​ ​ការកំណត់​ដោយ​ទឹកដោះ​ ​ដែល​មិនទាន់​ជូរ​ ​គួរ១​ ​ការ​ផឹក​នូវ​សុរា​ឆៅ​ ​គួរ១​ ​និសីទនៈ​ ​ដែល​មិន​មាន​ជាយ​ ​គួរ១​ ​មាស​ ​និង​ប្រាក់​គួរ១​។​
 [​២៩៥​]​ ​សម័យ​នោះ​ឯង​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​(​៣​)​ ​មាន​អាយុ​ ​ត្រាច់​ទៅកាន់​ចារិក​ ​ក្នុង​ដែន​វជ្ជី​ ​ហើយក៏​បាន​ទៅដល់​ក្រុង​វេសាលី​។​ ​បានឮ​ថា​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​មាន​អាយុ​ ​នៅក្នុង​កូ​ដា​គារ​សាលា​ ​ព្រៃ​មហាវ័ន​ ​ជិត​ក្រុង​វេសាលី​នោះ​។​
​(​១​)​​ ​ពួក​ភិក្ខុ​ជា​បុត្ត​នៃ​ជន​ដែល​នៅក្នុង​ដែន​វជ្ជី​ ​បាន​ជា​ហៅ​ដោយ​រួបរួម​ថា​ ​វជ្ជី​បុត្ត​ក​ភិក្ខុ​។​ ​​(​២​)​ ​ប្រែថា​ ​យល់ព្រម​ ​ថា​ ​ត្រេកអរ​។​ ​(​៣​)​ ​ព្រះ​យស​ត្ថេ​រ​ ​ជា​បុត្ត​នៃ​ព្រាហ្មណ៍​ ​ឈ្មោះ​កា​កណ្ឌ​កៈ​ ​ហៅ​ដោយ​រួបរួម​ថា​ ​យស​កា​កណ្ឌ​ក​បុត្ត​។​
ថយ | ទំព័រទី ៣៨៤ | បន្ទាប់