មិន​ភ្លឺត្រចះ​ ​ឧបក្កិលេស​របស់​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​នោះ​ ​គឺ​ពពក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​សៅហ្មង​ ​ដោយ​ឧបក្កិលេស​ណា​ហើយ​ ​រមែង​មិន​រុងរឿង​ ​មិន​ភ្លឺ​ ​មិន​ភ្លឺត្រចះ​ ​ឧបក្កិលេស​របស់​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​នោះ​គឺ​ ​ទឹកសន្សើម​ចុះអ័ព្ទ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​សៅហ្មង​ ​ដោយ​ឧបក្កិលេស​ណា​ហើយ​ ​រមែង​មិន​រុងរឿង​ ​មិន​ភ្លឺ​ ​មិន​ភ្លឺត្រចះ​ ​ឧបក្កិលេស​របស់​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​នោះ​គឺ​ ​ផ្សែង​ ​និង​ធូលី១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​សៅហ្មង​ ​ដោយ​ឧបក្កិលេស​ណា​ហើយ​ ​រមែង​មិន​រុងរឿង​ ​មិន​ភ្លឺ​ ​មិន​ភ្លឺត្រចះ​ ​ឧបក្កិលេស​របស់​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​នោះ​គឺ​ ​រាហុ​អ​សុរិន្ទ្រ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​សៅហ្មង​ ​ដោយ​ឧបក្កិលេស​ណា​ហើយ​ ​រមែង​មិន​រុងរឿង​ ​មិន​ភ្លឺ​ ​មិន​ភ្លឺត្រចះ​ ​ឧបក្កិលេស​របស់​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​នោះ​ ​មាន៤យ៉ាងនេះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងឡាយ​ពួក១​ ​សៅហ្មង​ដោយ​ឧបក្កិលេស​ណា​ហើយ​ ​រមែង​មិន​រុងរឿង​ ​មិន​ភ្លឺ​ ​មិន​ភ្លឺត្រចះ​ ​ឧបក្កិលេស​របស់​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងនេះ​ ​ក៏​មាន៤យ៉ាង​ដូច្នោះ​ដែរ​។​ ​ឧបក្កិលេស​ទាំង៤យ៉ាងនោះ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​សមណៈ​ ​និង​ព្រាហ្មណ៍​ពួក១​ ​ផឹកសុរា​ ​និង​មេរ័យ​ ​មិន​វៀរចាក​កិរិយា​ផឹកសុរា​ ​និង​មេរ័យ​
ថយ | ទំព័រទី ៣៨៨ | បន្ទាប់