ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងឡាយ​ពួក១​ ​សៅហ្មង​ដោយ​ឧបក្កិលេស​ណា​ហើយ​ ​រមែង​មិន​រុងរឿង​ ​មិន​ភ្លឺ​ ​មិន​ភ្លឺត្រចះ​ ​ឧបក្កិលេស​របស់​សមណៈ​ ​និង​ព្រាហ្មណ៍​នេះ​ជា​ដម្បូង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ដទៃ​មានត​ទៅទៀត​ ​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងឡាយ​ពួក១​ ​សេព​មេថុនធម្ម​ ​មិន​វៀរចាក​មេថុនធម្ម​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​និង​ព្រាហ្មណ៍​ពួក១​ ​សៅហ្មង​ដោយ​ឧបក្កិលេស​ណា​ហើយ​ ​រមែង​មិន​រុងរឿង​ ​មិន​ភ្លឺ​ ​មិន​ភ្លឺត្រចះ​ ​ឧបក្កិលេស​របស់​សមណៈ​ ​និង​ព្រាហ្មណ៍​នេះ​ជា​គំរប់​ពីរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ដទៃ​មានត​ទៅទៀត​ ​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងឡាយ​ពួក១​ ​កាន់​មាស​និង​ប្រាក់​ ​មិន​វៀរចាក​កិរិយា​ទទួល​មាស​និង​ប្រាក់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងឡាយ​ពួក១​ ​សៅហ្មង​ដោយ​ឧបក្កិលេស​ណា​ហើយ​ ​រមែង​មិន​រុងរឿង​ ​មិន​ភ្លឺ​ ​មិន​ភ្លឺត្រចះ​ ​ឧបក្កិលេស​របស់​សមណៈ​ ​និង​ព្រាហ្មណ៍​នេះ​ជា​គំរប់​បី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ដទៃ​មានត​ទៅទៀត​ ​សមណៈ​ ​និង​ព្រាហ្មណ៍​ទាំងឡាយ​ពួក១​ ​ចិញ្ចឹមជីវិត​ដោយ​មិច្ឆាជីវៈ​ ​មិន​វៀរចាក​មិច្ឆាជីវៈ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​និង​ព្រាហ្មណ៍​ពួក១​ ​សៅហ្មង​ដោយ​
ថយ | ទំព័រទី ៣៨៩ | បន្ទាប់