គ្រានោះ​ឯង​ ​ព្រះមាតា​របស់​អនុ​រុទ្ធ​សក្កៈ​ ​ទ្រង់ព្រះ​ចិន្តា​ថា​ ​ព្រះ​ភទ្ទិ​យស​ក្យ​រាជ​នេះ​ ​ទ្រង់​សោយរាជ្យ​ ​ជា​ស្តេច​របស់​ពួក​សក្យៈ​ ​ស្តេច​នោះ​ ​ជា​សំឡាញ់​នឹង​អនុ​រុទ្ធ​សក្កៈ​ ​គង់​មិន​អាច​ចេញ​ចាក​អគារដ្ឋាន​ ​ទៅ​បួស​ក្នុង​សាសនា​ទេ​ ​(​លុះ​ទ្រង់ព្រះ​ចិន្តា​ដូច្នេះហើយ​)​ ​ទើប​មាន​ព្រះ​សវនីយ​ទៅ​នឹង​អនុ​រុទ្ធ​សក្កៈ​ទៀត​ថា​ ​ម្នាល​អនុ​រុទ្ធ​កូន​ ​ប្រសិនបើ​ ​ភទ្ទិ​យស​ក្យ​រាជ​ ​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ក្នុង​សាសនា​ ​កាលបើ​ដូច្នេះ​ ​សឹម​កូន​ឯង​ទៅ​បួស​ចុះ​។​ ​លំដាប់នោះ​ ​អនុ​រុទ្ធ​សក្កៈ​ ​ចូល​ទៅ​រក​ព្រះ​ភទ្ទិ​យស​ក្យ​រាជ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទើប​ថ្លែង​សេចក្តី​នុ៎ះ​ ​ទៅ​នឹង​ភទ្ទិ​យស​ក្យ​រាជ​ថា​ ​ម្នាល​សំឡាញ់​ ​ការ​បួស​របស់ខ្ញុំ​ជាប់​ទាក់ទងគ្នា​នឹង​អ្នក​។​ ​ភទ្ទិ​យស​ក្យ​រាជ​ ​ក៏​ឆ្លើយតប​ថា​ ​ម្នាល​សំឡាញ់​ ​បើ​បព្វជ្ជា​របស់​អ្នក​ ​ជាប់​ទាក់ទងគ្នា​នឹង​ខ្ញុំ​ក្តី​ ​មិន​ជាប់ក្តី​ ​បព្វជ្ជា​នោះ​ ​ចូល​លើកទុក​ចុះ​ ​យើង​គង់តែ​នឹង​បួស​ជាមួយ​អ្នក​តាម​សប្បាយ​ដែរ​។​ ​អនុ​រុទ្ធ​សក្កៈ​ ​បបួល​ទៀត​ថា​ ​ម្នាល​សំឡាញ់​ ​អ្នក​ចូរ​មក​ ​យើង​ទាំងពីរ​នាក់​នឹង​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ក្នុង​សាសនា​។​ ​ព្រះ​ភទ្ទិ​យស​ក្យ​រាជ​តប​ថា​ ​ម្នាល​សំឡាញ់​ ​ខ្ញុំ​មិន​អាច​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ក្នុង​សាសនា​បានទេ​ ​កិច្ច​ឯទៀត​ ​ដែល​ខ្ញុំ​ល្មម​ធ្វើ​ជំនួស​អ្នក​បាន​ ​ខ្ញុំ​នឹង​ធ្វើ​ជំនួស​អ្នក​ ​អ្នក​ចូរ​បួស​ចុះ​។​ ​អនុ​រុទ្ធ​សក្កៈ​ ​និយាយ​ថា​ ​ម្នាល​សំឡាញ់​ ​ព្រះមាតា​និយាយ​នឹង​ខ្ញុំ​យ៉ាងនេះ​ថា
ថយ | ទំព័រទី ៥ | បន្ទាប់