លំដាប់នោះ​ ​ព្រះ​រេ​វត​មាន​អាយុ​ ​ក៏​ចេញ​អំពី​នគរ​សោ​រេយ្យ​ ​ទៅកាន់​នគរ​សង្ក័ស្ស​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ ​ក៏​នាំគ្នា​ទៅកាន់​នគរ​សោ​រេយ្យ​ ​ហើយ​សួររក​ថា​ ​ព្រះ​រេ​វត​មាន​អាយុ​នៅក្នុង​ទីណា​។​ ​មនុស្ស​ទាំងនោះ​ពោល​យ៉ាងនេះ​ថា​ ​ព្រះ​រេ​វត​មាន​អាយុ​នុ៎ះ​ ​លោក​ទៅកាន់​នគរ​សង្ក័ស្ស​ហើយ​។​ ​គ្រានោះ​ ​ព្រះ​រេ​វត​មាន​អាយុ​ ​ក៏​ចេញ​អំពី​នគរ​សង្ក័ស្ស​ ​ហើយ​ទៅកាន់​នគរ​ក​ណ្ណ​កុ​ជ្ជ​ទៀត​។​ ​ទើប​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ ​ក៏​នាំគ្នា​ទៅកាន់​នគរ​សង្ក័ស្ស​ ​ហើយ​សួររក​ថា​ ​ព្រះ​រេ​វត​មាន​អាយុ​ ​លោក​នៅក្នុង​ទីណា​។​ ​មនុស្ស​ទាំងនោះ​ ​ពោល​យ៉ាងនេះ​ថា​ ​ព្រះ​រេ​វត​មាន​អាយុ​នុ៎ះ​ ​លោក​ទៅកាន់​នគរ​ក​ណ្ណ​កុ​ជ្ជ​ហើយ​។​ ​គ្រានោះ​ឯង​ ​ព្រះ​រេ​វត​មាន​អាយុ​ ​ចេញ​អំពី​នគរ​ក​ណ្ណ​កុ​ជ្ជ​ ​ហើយ​ទៅកាន់​នគរ​ឧទុម្ពរ​ទៀត​។​ ​ទើប​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ ​នាំគ្នា​ទៅកាន់​នគរ​ក​ណ្ណ​កុ​ជ្ជ​ ​ហើយ​សួររក​ថា​ ​ព្រះ​រេ​វត​មាន​អាយុ​ ​លោក​នៅក្នុង​ទីណា​។​ ​មនុស្ស​ទាំងនោះ​ ​ពោល​យ៉ាងនេះ​ថា​ ​ព្រះ​រេ​វត​មាន​អាយុ​នុ៎ះ​ ​លោកនិមន្ត​ទៅកាន់​នគរ​ឧទុម្ពរ​ហើយ​។​ ​គ្រានោះ​ឯង​ ​ព្រះ​រេ​វត​មាន​អាយុ​ ​ចេញ​អំពី​នគរ​ឧទុម្ពរ​ ​ហើយ​ទៅកាន់​នគរ​អគ្គ​ឡ​បុរៈ​ទៀត​។​ ​ទើប​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ ​នាំគ្នា​ទៅកាន់​នគរ​ឧទុម្ពរ​ ​ហើយ​សួររក​ថា​ ​ព្រះ​រេ​វត​មាន​អាយុ​ ​នៅក្នុង​ទីណា​។​ ​មនុស្ស​ទាំងនោះ​ ​ពោល​យ៉ាងនេះ​ថា​ ​ព្រះ​រេ​វត​មាន​អាយុ​នុ៎ះ​ ​ទៅកាន់​នគរ​អគ្គ​ឡ​បុរៈ​ហើយ​។​ ​គ្រានោះ​ ​ព្រះ​រេ​វត​មាន​អាយុ​ ​
ថយ | ទំព័រទី ៤០១ | បន្ទាប់