ព្រះ​រេ​វត​សួរ​វិញ​ថា​ ​ម្នាល​អាវុសោ​ ​ការកំណត់​ដោយ​អនុមតិ​នោះ​ ​តើ​ដូចម្តេច​។​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​ពោល​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សង្ឃ​ជាពួក​ធ្វើ​សង្ឃកម្ម​ ​ដោយ​គិតថា​ ​យើង​ទាំងឡាយ​ ​នឹង​ឲ្យ​ពួក​ភិក្ខុ​ដែល​មកដល់​ ​យល់ព្រម​ ​ឬ​ត្រេកអរ​ជា​ខាងក្រោយ​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​រេ​វត​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​មិន​គួរ​ទេ​។​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​សួរ​ទៀត​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ការកំណត់​ដោយ​អា​ចិ​ណ្ណៈ​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​រេ​វត​សួរ​វិញ​ថា​ ​ម្នាល​អាវុសោ​ ​ការកំណត់​ដោយ​អា​ចិ​ណ្ណៈ​ ​តើ​ដូចម្តេច​។​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​ពោល​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ភិក្ខុ​ប្រព្រឹត្ត​ ​ដោយ​គិតថា​ ​អំពើ​នេះ​ ​ព្រះ​ឧបជ្ឈាយ៍​របស់​យើង​ ​ធ្លាប់​ប្រព្រឹត្ត​មក​ហើយ​ ​អំពើ​នេះ​ ​អាចារ្យ​របស់​យើង​ធ្លាប់​ប្រព្រឹត្ត​មក​ហើយ​ ​ដូច្នេះ​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​រេ​វត​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​ការកំណត់​ដោយ​អា​ចិ​ណ្ណៈ​ ​គួរ​ខ្លះ​ ​មិន​គួរ​ខ្លះ​។​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​សួរ​ទៀត​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ការកំណត់​ដោយ​ទឹកដោះ​ដែល​មិនទាន់​ជូរ​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​រេ​វត​សួរ​វិញ​ថា​ ​ម្នាល​អាវុសោ​ ​ការកំណត់​ដោយ​ទឹកដោះ​ដែល​មិនទាន់​ជូរ​នោះ​ ​តើ​ដូចម្តេច​។​ ​ព្រះ​យស​កា​កណ្ឌ​ក​បុត្ត​ពោល​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ទឹកដោះស្រស់​ណា​ ​ដែល​លះបង់​ភាពជា​ទឹកដោះស្រស់​ទៅ​ហើយ​ ​តែ​នៅ​មិនទាន់​ដល់​នូវ​ភាពជា​ទឹកដោះជូរ​នៅឡើយ​ ​ភិក្ខុ​ឆាន់​ហើយ​ ​ហាម​ភោជន​ហើយ​ ​ផឹកទឹក​ដោះ​
ថយ | ទំព័រទី ៤០៥ | បន្ទាប់