បើ​កម្ម​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​អធិករណ៍​នេះ​ ​កើតឡើង​ក្នុង​ទីណា​ ​សង្ឃ​ត្រូវ​រម្ងាប់​អធិករណ៍​នេះ​ ​ក្នុង​ទីនោះ​វិញ​។​ ​គ្រានោះ​ ​ភិក្ខុ​ជា​ថេរៈ​ទាំងឡាយ​ ​ប្រាថ្នា​នឹង​វិនិច្ឆ័យ​នូវ​អធិករណ៍​នោះ​ ​ក៏​នាំគ្នា​ទៅកាន់​ក្រុង​វេសាលី​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​ឈ្មោះ​សព្វ​កា​មី​(​១​)​ ​មាន​វស្សា១២០តាំង​អំពី​ឧបសម្បទា​មក​ ​ជាស​ទ្ធិ​វិហារិក​របស់​ព្រះ​អានន្ទ​មាន​អាយុ​ ​លោក​ជា​សង្ឃត្ថេរ​ ​(​ធំ​)​ ​លើ​ផែនដី​ ​នៅ​អាស្រ័យ​ក្នុង​ក្រុង​វេសាលី​។​ ​លំដាប់នោះ​ ​ព្រះ​រេ​វត​មាន​អាយុ​ ​ពោល​ពាក្យ​ដូច្នេះ​ ​នឹង​ព្រះ​សម្ភូត​សាណ​វាសី​មាន​អាយុ​ ​ម្នាល​អាវុសោ​ ​ព្រះ​សព្វ​កា​មិត្ថេរ​នៅក្នុង​វិហារ​ណា​ ​ខ្ញុំ​នឹង​ទៅកាន់​វិហារ​នោះ​ដែរ​ ​លោក​គប្បី​ចូល​ទៅ​រក​ព្រះ​សព្វ​កា​មី​មាន​អាយុ​អំពី​ព្រឹក​ ​ហើយ​សួរ​វត្ថុ១០ប្រការ​នេះ​។​ ​ព្រះ​សម្ភូត​សាណ​វាសី​មាន​អាយុ​ ​ទទួលពាក្យ​ព្រះ​រេ​វត​មាន​អាយុ​ថា​ ​អើ​លោកម្ចាស់​។​ ​លំដាប់នោះ​ ​ព្រះ​សព្វ​កា​មិត្ថេរ​ ​គង់នៅ​ក្នុង​វិហារ​ណា​ ​ព្រះ​រេ​វត​មាន​អាយុ​ ​ក៏​ចូល​ទៅកាន់​វិហារ​នោះ​ដែរ​។​ ​សេនាសនៈ​គេ​ក្រាល​ទុក​សម្រាប់​ព្រះ​សព្វ​កា​មី​មាន​អាយុ​ ​នៅក្នុង​ល្វែង​។​ ​សេនាសនៈ​ដែលគេ​ក្រាល​ទុក​ ​សម្រាប់​ព្រះ​រេ​វតៈ​មាន​អាយុ​ ​ក្នុង​ល្បៀ​ងនៃ​ល្វែង​។​ ​លំដាប់នោះ​ ​ព្រះ​រេ​វត​មាន​អាយុ​ ​
​(​១​) ​ក្នុង​វិមតិវិនោទនី​ថា​ ​ព្រះ​ថេរៈ​នោះ​ ​ចាស់​ជាង​ភិក្ខុ​ទាំងអស់​ក្នុង​លោក​ ​ក្នុង​គ្រានោះ​។​ ​
ថយ | ទំព័រទី ៤១៣ | បន្ទាប់