នឹង​ទេវទត្ត​ថា​ ​នែ​អាវុសោ​ទេវទត្ត​ ​អ្នក​កុំ​ទុកចិត្ត​សារីបុត្ត​ ​និង​មោគ្គល្លាន​ឡើយ​(​ដ្បិត​)​ ​សារីបុត្ត​ ​និង​មោគ្គល្លាន​(​នេះ​)​ ​ជា​អ្នក​ប្រាថ្នា​លាមក​ ​លុះ​ក្នុង​អំណាច​សេចក្តី​ប្រាថ្នា​អាក្រក់​។​ ​ទេវទត្ត​ឆ្លើយ​ថា​ ​មិនអ្វីទេ​ ​អាវុសោ​ ​សារីបុត្ត​និង​មោគ្គល្លាន​នោះ​ ​មក​ដោយ​ស្រួល​ទេ​ ​ព្រោះហេតុតែ​ពេញចិត្ត​នឹង​ធម៌​របស់​យើង​ហើយ​។​ ​ទេវទត្ត​និមន្ត​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ដោយ​អាសនៈ​ពាក់កណ្តាល​ថា​ ​នែ​អាវុសោ​សារីបុត្ត​ ​សូម​លោកនិមន្ត​មក​គង់​លើ​អាសនៈ​នេះ​ចុះ​។​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​និយាយ​ថា​ ​ណ្ហើយ​អាវុសោ​ ​ដូច្នេះ​ ​រួច​កាន់​យក​អាសនៈ​មួយ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ឯ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ក៏​កាន់​យក​អាសនៈ​មួយ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​គ្រានោះ​ ​ទេវទត្ត​បាន​ពន្យល់​ភិក្ខុ​ទាំងឡាយ​ច្រើន​ ​ឲ្យ​យល់ព្រម​ ​ឲ្យ​កាន់​យក​ព្រម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​ត្រេកអរ​រីករាយ​ ​ដោយ​ធម្មី​កថា​ ​ទាល់តែ​យប់ជ្រៅ​ ​ទើប​និមន្ត​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ថា​ ​នែ​អាវុសោ​សារីបុត្ត​ ​ភិក្ខុសង្ឃ​ប្រាសចាក​ថីនមិទ្ធ​ហើយ​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ចូរ​អ្នកជួយ​បំភ្លឺ​ធម្មី​កថា​ ​ដល់​ភិក្ខុ​ទាំងឡាយ​ផង​ចុះ​ ​ដ្បិត​ខ្ញុំ​ឈឺខ្នង​ណាស់​ ​ខ្ញុំ​នឹង​សម្រាក​បន្តិច​។​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ទទួលពាក្យ​ទេវទត្ត​ថា​ ​អើ​អាវុសោ​។​ ​ទេវទត្ត​ក៏​ក្រាល​សង្ឃាដិ៤ជាន់​ ​សម្រេច​នូវ​សេយ្យា​ ​(​សិង​)​ ​ផ្អៀង​ទៅ​ខាងស្តាំ​។​
ថយ | ទំព័រទី ៦៥ | បន្ទាប់