ទេវទត្ត​នោះ​ឯង​ ​តែង​សន្សំ​សេចក្តី​ប្រមា​ទរឿយៗ​ ​ហើយ​បៀតបៀន​តថាគត​នោះ​ ​ក៏​ធ្លាក់​ទៅ​រងទុក្ខ​ក្នុង​នរកអវិចី​ ​មាន​ទ្វារ៤​ ​ដែល​គួរខ្លាច​។​ ​សេចក្តី​ពិត​ថា​ ​នរណា​ប្រទូស្ត​ចំពោះ​បុគ្គល​ដែល​មិនបាន​ប្រទូស្ត​ ​មិនបាន​ធ្វើអំពើ​អាក្រក់​ ​បាប​ ​តែង​ពាល់ត្រូវ​នូវ​បុគ្គល​ ​ដែល​មានចិត្ត​ប្រទូស្ត​អ្នក​មិន​អើពើ​នោះ​វិញ​។​ ​អ្នកណា​ប៉ង​ប្រទូស្ត​នូវ​សមុទ្រ​ ​ដោយ​ថ្នាំពិស១ក្អម​ ​អ្នកនោះ​ឯង​ ​មិន​អាច​នឹង​ប្រទូស្ត​ដោយ​ថ្នាំពិស១ក្អម​នោះ​បាន​ឡើយ​ ​ព្រោះថា​ ​សមុទ្រ​ធំ​ទូលាយ​ ​គួរឲ្យ​ស្ញប់ស្ញែង​ ​(​សេចក្តី​នេះ​)​ ​មាន​ឧបមា​យ៉ាងណា​ ​មាន​ឧបមេយ្យ​ ​ដូចជា​នរណា​ប្រទូស្ត​នឹង​តថាគត​ ​ដែល​មានចិត្ត​ស្មើ​ ​មានចិត្ត​ស្ងប់​ ​ដោយ​ពាក្យ​ពោលទោស​ ​ពាក្យជា​ទោស​នោះ​ ​មិនបាន​លូតលាស់​ ​ចំរើន​ឡើង​ក្នុង​តថាគត​នោះ​ឡើយ​។​
ថយ | ទំព័រទី ៧៥ | បន្ទាប់