ភិក្ខុ​ដើរទៅ​តាមតម្រាយ​នៃ​មិត្ត​ណា​ ​គប្បី​ដល់​នូវ​កិរិយា​ក្ស័យ​ទៅ​នៃ​ទុក្ខ​បាន​ ​ភិក្ខុ​ជា​បណ្ឌិត​ ​គប្បី​ធ្វើ​នូវ​សេចក្តី​ស្និទ្ធស្នាល​នឹង​មិត្ត​ដូច្នោះ​ផង​ ​គប្បី​សេពគប់​នឹង​មិត្ត​នោះ​ផង​។​

 [​៦៨​]​ ​គ្រានោះ​ ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​ប្រេះឆា​នៃ​សង្ឃ​ ​ដែល​ហៅថា​ ​សង្ឃរា​ជិ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សេចក្តី​ប្រេះឆា​នៃ​សង្ឃ​ ​ដែល​មិនមែន​ជា​សង្ឃភេទ​ ​ដោយហេតុ​ប៉ុន្មាន​យ៉ាង​ ​សេចក្តី​ប្រេះឆា​នៃ​សង្ឃ​ផង​ ​សង្ឃភេទ​ផង​ ​ដោយហេតុ​ប៉ុន្មាន​យ៉ាង​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប៉ែក​ម្ខាង​(​១​)​ ​មួយ​រូប​ ​ភិក្ខុ​ប៉ែក​ម្ខាង​(​២​)​ ​ពី​រូប​ ​ឯ​ភិក្ខុ​គំរប់​ ​៤​(​៣​)​ ​សូត្រ​ឲ្យ​ភិក្ខុ​ចាប់​ ​ស្លាក​ ​ដោយ​ពាក្យ​ថា​ ​នេះ​ជា​ធម៌​ ​នេះ​ជា​វិន័យ​ ​នេះ​ជា​ពាក្យ​ប្រដៅ​របស់​ព្រះ​សាស្តា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ចាប់ស្លាក​នេះ​ចុះ​ ​ចូរ​ពេញចិត្ត​នឹង​ស្លាក​នេះ​ចុះ​ ​ម្នាល​ឧបាលិ​ ​ហេតុ​យ៉ាងនេះ​ឯង​ ​ហៅថា​ ​សេចក្តី​ប្រេះឆា​នៃ​សង្ឃ​ ​មិនមែន​ជា​សង្ឃភេទ​ទេ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប៉ែក​ម្ខាង​ពីរ​រូប​
​១​ ​ប៉ែក​ខាង​ធម្ម​វាទី​។​ ​២​ ​ប៉ែក​ខាង​ធម្ម​វាទី​។​ ​៣​ ​ជា​អធម្មវាទី​។​ ​(​អដ្ឋកថា​)​។​ ​
ថយ | ទំព័រទី ៧៦ | បន្ទាប់