ចូរ​ពេញចិត្ត​នឹង​ស្លាក​នេះ​ចុះ​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​អ្នក​បំបែក​សង្ឃ​នេះឯង​ ​តែង​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​ឋិតនៅ​អស់១កប្ប​ ​កែខ្លួន​លែង​បាន​។​ ​ម្នាល​ឧបាលិ​ ​ពាក្យ​ដទៃ​នៅ​មាន​ទៀត​ ​ភិក្ខុ​សំដែង​សភាព​មិនមែន​ធម៌​ ​ថា​ជា​ធម៌​ ​មាន​សេចក្តី​យល់ឃើញ​ក្នុង​ធម៌​នោះ​ ​ថា​មិនមែន​ជា​ធម៌​ ​មាន​សេចក្តី​សង្ស័យ​ក្នុង​ការ​បំបែក​ ​ហើយ​បិទបាំង​ទិដ្ឋិ​ ​បិទបាំង​សេចក្តី​គាប់ចិត្ត​ ​បិទបាំង​សេចក្តី​ពេញចិត្ត​ ​បិទបាំង​សេចក្តី​ពិត​ត្រង់​ ​ហើយ​សូត្រ​ឲ្យ​ភិក្ខុ​ចាប់ស្លាក​ ​ដោយ​ពាក្យ​ថា​ ​នេះ​ជា​ធម៌​ ​នេះ​ជា​វិន័យ​ ​នេះ​ជា​ពាក្យ​ប្រដៅ​របស់​ព្រះ​សាស្តា​ ​លោក​ទាំងឡាយ​ ​ចូរ​ចាប់ស្លាក​នេះ​ចុះ​ ​ចូរ​ពេញចិត្ត​នឹង​ស្លាក​នេះ​ចុះ​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​អ្នក​បំបែក​សង្ឃ​នេះឯង​ ​តែង​ទៅ​កើត​ក្នុង​អបាយ​ ​ទៅ​កើត​ក្នុង​នរក​ ​ឋិតនៅ​អស់១កប្ប​ ​កែខ្លួន​លែង​បាន​។​ ​ម្នាល​ឧបាលិ​ ​ពាក្យ​ដទៃ​នៅ​មាន​ទៀត​ ​ភិក្ខុ​សំដែង​សភាព​មិនមែន​ធម៌​ ​ថា​ជា​ធម៌​ ​មាន​សេចក្តី​យល់ឃើញ​ក្នុង​ធម៌​នោះ​ ​ថា​ជា​ធម៌​ ​មាន​សេចក្តី​យល់ឃើញ​ក្នុង​ការ​បំបែក​ ​ថា​មិនមែន​ជា​ធម៌​។​បេ​។​ ​មាន​សេចក្តី​យល់ឃើញ​ក្នុង​ធម៌​នោះ​ ​មាន​សេចក្តី​សង្ស័យ​ក្នុង​ការ​បំបែក​។​បេ​។​ ​មាន​សេចក្តី​សង្ស័យ​ក្នុង​ធម៌​នោះ​ ​មាន​សេចក្តី​យល់ឃើញ​ក្នុង​ការ​បំបែក​ ​ថា​មិនមែន​ជា​ធម៌​ ​មាន​សេចក្តី​សង្ស័យ​ក្នុង​ធម៌​នោះ​ ​មាន​សេចក្តី​យល់ឃើញ​ក្នុង​ការ​បំបែក​ថា​ជា​ធម៌​ ​មាន​សេចក្តី​សង្ស័យ​ក្នុង​ធម៌​នោះ
ថយ | ទំព័រទី ៨៥ | បន្ទាប់