[​១៩២​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​អង្គុយ​ត្របោម​ក្បាលជង្គង់​ ​នៅក្នុង​ចន្លោះផ្ទះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​បេ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បេ​។​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ​ ​១​ ​(​ដូច​ក្នុង​បឋម​បារាជិក​សិក្ខាបទ​)​។​
 ​[​១៩៣​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ទទួល​បិណ្ឌបាត​មិន​គោរព​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​បេ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បេ​។​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ​ ​១​ ​(​ដូច​ក្នុង​បឋម​បារាជិក​សិក្ខាបទ​)​។​
 ​[​១៩៤​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ក្រឡេក​មើល​ពីសពាស​ ​ទទួល​ចង្ហាន់​បិណ្ឌបាត​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​បេ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ​ ​១​។​ ​បេ​។​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ១​ ​(​ដូច​ក្នុង​ ​បឋម​បារាជិក​សិក្ខាបទ​)​។​
 ​[​១៩៥​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​ទទួល​សម្ល​ឱ្យ​ច្រើន​ ​(​លើស​បាយ​)​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​បេ​។​ ​សិក្ខាបទ​នោះ​ ​មានតែ​បញ្ញ​ត្ដិ១​។​បេ​។​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ១​ ​(​ដូច​ក្នុង​បឋម​បារាជិក​សិក្ខាបទ​)​។​
ថយ | ទំព័រទី ១០៩ | បន្ទាប់