[​២៤០​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោបង់​ឧច្ចារៈ​ក្ដី​ ​បស្សាវៈ​ក្ដី​ ​ស្ដោះ​ទឹកមាត់​ក្ដី​ ​ដាក់លើ​ ​(​រុក្ខជាតិ​ដើមឈើ​)​ ​ដែល​មាន​ពណ៌ខៀវ​ស្រស់​ ​ត្រូវ​អាបត្ដិ​ទុក្កដ​។​ ​បេ​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ​ ​១​ ​មាន​អនុ​ ​ប្ប​ញ្ញ​ត្ដិ​ ​១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ ​ដោយ​សមុដ្ឋាន​តែ១​ ​គឺ​តាំង​ឡើង​អំពី​កាយ​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​។​ ​
 [​២៤១​]​ ​ភិក្ខុ​អាស្រ័យ​សេចក្ដី​មិន​អើពើ​ ​បន្ទោបង់​ឧច្ចារៈ​ក្ដី​ ​បស្សាវៈ​ក្ដី​ ​ស្ដោះ​ទឹកមាត់​ក្ដី​ ​ដាក់​ក្នុងទឹក​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​ទីណា​។​ ​ទ្រង់​បញ្ញ​ត្ដ​ក្នុង​នគរ​សាវត្ថី​។​ ​ទ្រង់​ប្រារព្ធ​នឹង​បុគ្គល​ណា​។​ ​ទ្រង់​ប្រារព្ធ​នឹង​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​។​ ​ព្រោះ​រឿង​ដូចម្ដេច​។​ ​ព្រោះ​រឿង​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​ ​បាន​បន្ទោបង់​ឧច្ចារៈ​ខ្លះ​ ​បស្សាវៈ​ខ្លះ​ ​ស្ដោះ​ទឹកមាត់​ខ្លះ​ ​ដាក់​ក្នុងទឹក​។​ ​សិក្ខាបទ​នោះ​ ​មាន​បញ្ញ​ត្ដិ១​ ​មាន​អនុ​ប្ប​ញ្ញ​ត្ដិ១​។​ ​បណ្ដា​សមុដ្ឋាន​នៃ​អាបត្ដិ​ទាំង៦​ ​អាបត្ដិ​នោះ​ ​តាំង​ឡើង​ដោយ​សមុដ្ឋាន​តែ១​ ​គឺ​តាំង​ឡើង​ ​អំពី​កាយ​និង​ចិត្ដ​ ​មិនបាន​តាំង​ឡើង​អំពី​វាចា​។​ ​

​ចប់​ ​បាទុកា​វគ្គ​ ​ទី៧​។​
​សេ​ក្ខិយ​វត្ដ​ ​គឺ​វត្ដ​ដែល​ភិក្ខុ​ត្រូវ​សិក្សា​ ​មាន៧៥​ ​ចប់តែ​ប៉ុណ្ណេះ​។​
​ចប់​ ​ក​ត្ថ​ប្ប​ញ្ញ​ត្ដិ​វារៈ​ ​ក្នុង​មហា​វិភង្គ​។​

ថយ | ទំព័រទី ១២៣ | បន្ទាប់