ឧទ្ទាន​នៃ​សេ​ក្ខិយ​វត្ដ​នោះ​ ​ដូច្នេះ​


​[​២៤២​]​ ​រឿង​ភិក្ខុ​ត្រូវ​ស្លៀកដណ្ដប់​ ​ឱ្យ​ជា​បរិមណ្ឌល១​ ​រឿង​ភិក្ខុ​បិទបាំង​កាយ១​ ​រឿង​ភិក្ខុ​សង្រួម​ឱ្យ​ល្អ១​ ​រឿង​ភិក្ខុ​មាន​ភ្នែក​ដាក់ចុះ១​ ​រឿង​ភិក្ខុ​សើយ​ចីវរ១​ ​រឿង​ភិក្ខុ​ធ្វើ​សំឡេង​ខ្លាំង​ ​១​ ​រឿង​ភិក្ខុ​គ្រលែង​អវយវៈ​បី​យ៉ាង១​ ​រឿង​ភិក្ខុ​ស្ទឹមចង្កេះ១​ ​រឿង​ភិក្ខុ​ទទូរ​ក្បាល១​ ​រឿង​ភិក្ខុ​ចំអើត​ជើង​ ​១​ ​រឿង​ភិក្ខុ​អង្គុយ​ត្របោម​ក្បាលជង្គង់​ ​១​ ​រឿង​ភិក្ខុ​ទទួល​បិណ្ឌបាត​ ​ដោយ​គោរព​ ​១​ ​រឿង​ភិក្ខុ​ទទួល​បិណ្ឌបាត​មាន​សេចក្ដីសម្គាល់​តែ​ក្នុង​បាត្រ​ ​១​ ​រឿង​ភិក្ខុ​ទទួល​បិណ្ឌបាត​ឱ្យ​មាន​សម្ល​ស្មើគ្នា១​ ​រឿង​ភិក្ខុ​ទទួល​បិណ្ឌបាត​ ​ឱ្យ​ត្រឹម​ស្មើ​មាត់​បាត្រ១​ ​រឿង​ភិក្ខុ​ឆាន់​បិណ្ឌបាត​ដោយ​គោរព១​ ​រឿង​ភិក្ខុ​ឆាន់​បិណ្ឌបាត​មាន​សេចក្ដីសម្គាល់​តែ​ក្នុង​បាត្រ១​ ​រឿង​ភិក្ខុ​ឆាន់​បិណ្ឌបាត​វាច​ឱ្យ​ស្មើ១​ ​រឿង​ភិក្ខុ​ឆាន់​សម្ល​ឱ្យ​ស្មើនឹង​បាយ១​ ​រឿង​ភិក្ខុ​ឆាន់​ច្រម​ចុះ​អំពី​កំពូល​បាយ១​ ​រឿង​ភិក្ខុ​កកាយ​បាយ​លុប​សម្ល​ឬ​ម្ហូប១​ ​រឿង​ភិក្ខុ​សុំ​បិណ្ឌបាត១​ ​រឿង​ភិក្ខុ​សម្គាល់​គិត​នឹង​លើកទោស១​ ​រឿង​ភិក្ខុ​មិន​ធ្វើ​ពំនូត​បាយ​ឱ្យ​ធំ​ហួសប្រមាណ១​ ​រឿង​ភិក្ខុ​ធ្វើ​ពំនូត​បាយ​ឱ្យ​បរិមណ្ឌល១​ ​រឿង​ភិក្ខុ​ហាមាត់​ចាំ​
ថយ | ទំព័រទី ១២៤ | បន្ទាប់