[​២៥៥​]​ ​ភិក្ខុ​ចោទ​ភិក្ខុ​ផងគ្នា​ ​ដោយ​អាបត្ដិ​បារាជិក​មិន​មាន​មូល​ ​ត្រូវ​អាបត្ដិ៣គឺ​ ​មិន​សូមឱកាស​ជាមុន​សិន​ ​ហើយ​ចោទ​ ​ដោយមាន​ប្រាថ្នា​ ​ដើម្បី​ឱ្យ​ឃ្លាតចាក​ព្រហ្មចារ្យ​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​ ​និង​ទុក្កដ​ ​ភិក្ខុ​សូមឱកាស​ជាមុន​ ​ហើយ​ទើប​ចោទ​ ​ដោយមាន​ប្រាថ្នា​នឹង​ជេរ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ព្រោះ​ពោល​ពាក្យចាក់ដោត​។​
 [​២៥៦​]​ ​ភិក្ខុ​ ​ចោទ​ភិក្ខុ​ផងគ្នា​ ​ដោយ​អាបត្ដិ​បារាជិក​ ​ព្រោះ​អាស្រ័យ​គ្រឿង​អាង​ណាមួយ​ ​គ្រាន់តែ​ជា​លេស​នៃ​អធិករណ៍​ជា​ចំណែក​ដទៃ​ ​ត្រូវ​អាបត្ដិ៣គឺ​ ​ភិក្ខុ​មិន​សូមឱកាស​ ​(​ជាមុន​)​ ​ហើយ​ចោទ​ ​ដោយមាន​ប្រាថ្នា​ ​ដើម្បី​ឱ្យ​ឃ្លាតចាក​ព្រហ្មចារ្យ​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​ ​និង​ទុក្កដ​ ​សូមឱកាស​ ​(​ជាមុន​)​ ​ហើយ​ចោទ​ ​ដោយមាន​ប្រាថ្នា​នឹង​ជេរ​ ​ត្រូវ​អាបត្ដិ​បាចិត្ដិយៈ​ ​ព្រោះ​ពោល​ពាក្យចាក់ដោត​។​ ​
 [​២៥៧​]​ ​ភិក្ខុ​អ្នក​បំបែក​សង្ឃ​ ​កាលបើ​សង្ឃ​ ​បាន​សូ​ត្រ​សម​នុ​ភា​សន​កម្ម​អស់​វារៈ​ ​៣​ ​ដង​ហើយ​ ​នៅតែ​មិន​លះបង់​ ​ត្រូវ​អាបត្ដិ៣គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ខណៈ​សូ​ត្រ​ញ​ត្ដិ​ ​(​ដំបូង​)​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​ដោយ​សូត្រ​កម្មវាចា​ពីរ​ដង​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​ ​ក្នុង​ខណៈ​សូត្រ​កម្ម​ ​វាចា​ចប់​។​
ថយ | ទំព័រទី ១៣១ | បន្ទាប់