[​២៥៨​]​ ​ពួក​ភិក្ខុ​ ​អ្នក​ប្រព្រឹត្ដ​តាម​ភិក្ខុ​ដែល​បំបែក​សង្ឃ​ ​កាលបើ​ ​សង្ឃ​បាន​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​អស់​វារៈ​ជាគម្រប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​ ​ត្រូវ​អាបត្ដិ៣​ ​គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ខណៈ​សូ​ត្រ​ញ​ត្ដិ​ ​(​ជាដំបូង​)​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​ដោយ​សូត្រ​កម្មវាចា​ពីរ​ដង​ ​ត្រូវ​សង្ឃាទិសេស​ ​ក្នុង​ខណៈ​សូត្រ​កម្មវាចា​ចប់​។​
 [​២៥៩​]​ ​ភិក្ខុ​ ​ដែលគេ​ប្រដៅ​បាន​ដោយ​ក្រ​ ​កាលបើ​សង្ឃ​ ​បាន​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​អស់​វារៈ​ជាគម្រប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​ ​ត្រូវ​អាបត្ដិ៣គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ខណៈ​សូ​ត្រ​ញ​ត្ដិ​ ​(​ជាដំបូង​)​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​ដោយ​សូត្រ​កម្មវាចា​ពីរ​ដង​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​ ​ក្នុង​ខណៈ​សូត្រ​កម្មវាចា​ចប់​។​
 [​២៦០​]​ ​ភិក្ខុ​ទ្រុស្ដ​ត្រកូល​ ​កាលបើ​សង្ឃ​បាន​សូ​ត្រ​សម​នុ​ភា​សន​ ​កម្ម​ ​អស់​វារៈ​ជាគម្រប់៣ដង​ហើយ​ ​នៅតែ​មិន​លះបង់​ ​ត្រូវ​អាបត្ដិ៣គឺ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​ ​ក្នុង​ខណៈ​សូ​ត្រ​ញ​ត្ដិ​ ​(​ដំបូង​)​ ​ត្រូវ​អាបត្ដិ​ថុល្លច្ច័យ​ ​ដោយ​សូត្រ​កម្មវាចា​ពីរ​ដង​ ​ត្រូវ​អាបត្ដិ​សង្ឃាទិសេស​ ​ក្នុង​ខណៈ​សូត្រ​កម្មវាចា​ចប់​។​ ​

​ចប់​ ​សង្ឃាទិសេស១៣​។​

ថយ | ទំព័រទី ១៣២ | បន្ទាប់